ពិព័រណ៌ម្ហូបអាហារ និង ភេសជ្ជៈថៃ ប្រកាសដំណើរការ

0

កាលពីរសៀលថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ កម្មវិធីផ្សព្វផ្សាយ ម្ហូបអាហារ និង ភេសជ្ជៈថៃ ឆ្នាំ២០២០ បានប្រកាសដំណើរហើយ ដោយមានពិព័រណ៌ជាស្តង់ម្ហូបអាហារ និង ភេសជ្ជៈជាច្រើនក្រុមហ៊ុនចូលរួមនៅផ្សារម៉ាក្រូសែនសុខ។ ពិធីមានការចូលរួមពីឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនសាប់ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក យុទ្ធភូមិ ចៈរើនសុខ អ្នកគ្រប់គ្រងទូទៅផ្សារម៉ាក្រូ ខេមបូឌា និងភ្ញៀវកិត្តិយសជាតំណាងក្រុមហ៊ុន និង ភ្ញៀវទូទៅជាច្រើន។

យោងតាមការប្រកាសការតងស្រង់បង្ហាញ និង លក់ផលិតផលម្ហូបអាហារ និង ភេសជ្ជៈថៃប្រចាំឆ្នាំ២០២០នេះ ធ្វើឡើងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២២ កុម្ភៈ រហូតដល់ថ្ងៃ១ មីនា ឆ្នាំ២០២០ នៅក្នុងបរិវេណផ្សារម៉ាក្រូ។ ពិធីនេះធ្វើឡើងដើម្បីជំរុញការលក់ទំនិញ និងផ្សព្វផ្សាយលើផ្នែកម្ហូបអាហារ និង ភេសជ្ជៈ ដែលមានគុណភាពក្នុងតម្លៃសមរម្យ និងដើម្បីទីផ្សារចែកចាយ ដើម្បីអោយប្រជាពលរដ្ឋកម្ពុជា ទទួលបានការយល់ដឹងពីអត្ថប្រយោជន៍នៃម្ហូបអាហារ និង ភេសជ្ជៈ ដែលមានគុណភាព។ ពិធីនោះមានការចូលរួមតាំងស្តង់ចំនួនជាង៥០ម៉ាក ស្មើនឹង១៦ស្តង់ ដោយរួមមានអាហារស្ងួត១២ស្តង់ ផ្លែឈើ ទឹកដោះគោស្រស់ សាច់ក្រក ៣ស្តង់ និងសម្ភារៈវេចខ្ចប់ម្ហូបអាហារចំនួន១ស្ដង់។

នៅក្នុងពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការនោះ ក៏មានវត្តមាន freshies boys and girls និង បេក្ខនារី Miss World Cambodia ចូលរួមផងដែរ ខណៈដែលគណអធិបតី បានអះអាងថានេះគឺជាពិព័រណ៌ម្ហូបអាហារ និង ភេសជ្ជៈ ប្រចាំឆ្នាំ ដែលមានអត្ថប្រយោជន៍សម្រាប់តម្រូវការអ្នកទទួលទាន។ ក្នុងពិធីនោះ ក៏មានការបង្ហាញអំពីការចំអិនម្ហូបថៃដោយភោជនីយដ្ឋានថៃនៅកម្ពុជា ដែលទទួលបានការបញ្ជាក់ពីគុណភាពផងដែរ។ រយៈពេល៩ថ្ងៃរហូតដល់ថ្ងៃទី១ មីនា នេះ ផលិតផលម្ហូបអាហារ និង ភេសជ្ជៈ ដែលត្រូវបានដាក់តាំងបង្ហាញ ក៏នឹងមានការបញ្ចុះតម្លៃ មានឆ្នោតផ្សងសំណាង និងសុទ្ធសឹងតែជាទំនិញដែលធានាគុណភាពស្តង់ដារយ៉ាងពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here