ជា គាលី ចេញមុខបំភ្លឺករណីចោទប្រកាន់របស់ក្រុមហ៊ុនហង្សម្ចាស់ដី

0

គាលី ចេញមុខបំភ្លឺករណីចោទប្រកាន់របស់ក្រុមហ៊ុនហង្សម្ចាស់ដី

បន្ទាប់ពីរងការចោទប្រកាន់ពីក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងលក់ចម្ការធំៗនៅកម្ពុជា ពាក់ព័ន្ធពីបទលួចដីក្រុមហ៊ុន ឬ លួចធ្វើឯកសារដីក្លែងក្លាយ ពេលនេះលោក ជា គាលី ដែលត្រូវបានក្រុមហ៊ុនអះអាងថាជាអ្នករៀបដីលក់អោយក្រុមហ៊ុននៅខេត្តពោធិសាត់បានចេញមុខបំភ្លឺហើយ។ ជាមួយនឹងប្រតិកម្ម លោកក៏បានអះអាងថាជុំវិញដីដែលកំពុងមានចម្រូងចម្រាស់ជាមួយក្រុមហ៊ុននោះផងដែរ។

លោក ជា គាលី និយាយថា ដីដែលលោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី ចោទថាលោកលួចដាក់ឈ្មោះខ្លួនឯងនោះ ក្រុមហ៊ុនបានត្រឹមតែអោយលោកទិញប៉ុណ្ណោះ ប៉ុន្តែមិនដែលបានវេរលុយអោយ ឬ បានទូទាត់នោះទេ ខណៈដែលដីមួយប្លង់នេះភាគីម្ចាស់ដី ក៏បិះនឹងឈប់លក់វិញ ដោយសារតែក្រុមហ៊ុនបានត្រឹមតែចចារ ហើយមិនឃើញទូទាត់លុយកាក់។ លោកថាដីមួយប្លង់នោះ បើកុំតែលោកចេញលុយទិញទាន់ ប្រហែលជាម្ចាស់ដីដើមលែងលក់ ឬ លក់អោយអ្នកផ្សេងយូរមកហើយ។ លោកថាដីដែលក្រុមហ៊ុនចោទថាលោកបន្លំឯកសារនោះ គឺជាដីរបស់លោកទិញពីម្ចាស់ដើម ហើយលោកក៏បានជូនដំណឹងទៅអោយក្រុមហ៊ុន ដើម្បីអោយទិញតពីលោកម្ដងជាពីរដងផងដែរ ប៉ុន្តែក្រុមហ៊ុនបានត្រឹមតែសន្យា ទើបលោកស្នើអោយក្រុមហ៊ុនរំរើស្នាក់ការចេញ ដើម្បីលោកអាចយកដីទៅលក់អោយអ្នកផ្សេង។ លោកថាលោក ហង្ស ព្រីន្សយ៉ា មានតែការបង្វិលលុយលើដីផ្សេងៗ និងលើការឈូសឆាយផ្សេងៗប៉ុណ្ណោះ ប៉ុន្តែសម្រាប់លើដីដែលបានចោទប្រកាន់នេះ គឺមិនដែលមានសូម្បីតែមួយសេនឡើយ។ លោកក៏ប្រកាសនឹងតតាំងក្ដីចំពោះការចោទប្រកាន់នេះផងដែរ ដោយលោកបញ្ជាក់ថា ខ្លួនមានភស្តុតាង និងឯកសារច្បាស់លាស់ បញ្ជាក់ថាការចោទប្រកាន់របស់លោកហង្ស ព្រីន្សយ៉ា គឺជាការបង្ខូចឈ្មោះ និងបំភ្លើសការពិត។ ពាក់ព័ន្ធនឹងការបកស្រាយនេះ លោក ហង្ស ព្រីន្សយ៉ា បញ្ជាក់ថា តម្លៃដីសរុបដែលឈ្មោះ ជា គាលី ទិញអោយបូករួមទាំងដី ដែលលោកប្រតិកម្ម គឺលោកប្រគល់លុយអោយអស់ហើយ បើទោះជាលោកទទួលស្គាល់ថា ការប្រគល់លុយជាដំណាក់ៗ មិនបានអោយទាំងស្រុង។ លោក ហង្ស ព្រីន្សយ៉ា បញ្ជាក់ថា លោក ជា គាលី ជាអតីតអ្នករៀបដីលក់អោយក្រុមហ៊ុន ដោយឈរទិញដីអោយក្រុមហ៊ុនជាច្រើនរយហិកតារនៅក្នុងទីតាំងទំនាស់នៅខេត្តពោធិ៍សាត់ តែដីមួយប្លង់ដែលជាដីច្រកចូលជាប់ផ្លូវ បែរជាដាក់ឈ្មោះខ្លួនឯង និងមិនព្រមប្រគល់អោយក្រុមហ៊ុនវិញ។

លោក ជា គាលី បន្តថា ដីនេះលោកទិញដើម្បីកុំអោយម្ចាស់ដើមលក់អោយអ្នកផ្សេង ហើយលោកបានទាំងយោគយល់អោយក្រុមហ៊ុនប្រើប្រាស់ចេញចេញ និងធ្វើជាទីស្នាក់ការទៀត ប៉ុន្តែមកពីលោកស្នើអោយទិញតពីលោកយូរមកហើយ នៅតែបានត្រឹមតែសន្យាថាប្រគល់លុយអោយ ទើបលោកសម្រេចដកវិញ គឺមិនមែនបន្លំឯកសារកាន់កាប់ដូចការចោទប្រកាន់។ លោក ហង្ស ពហរីន្សយ៉ា បញ្ជាក់ថាខ្លួនអត់ប្ដឹងទារសំណង ឬ អ្វីទាំងអស់ សុំអោយតែឈ្មោះ ជា គាលី ប្រគល់ដីច្រកចូលអោយតែប៉ុណ្ណោះ ខណៈដែលលោកប្រាប់ថា ក្រុមហ៊ុនមិនអាចទិញដីរាប់រយហិកតា ហើយមិនទិញដីបើកច្រកកើតទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here