សម្ដេចនាយករដ្ឋមន្ត្រី បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន

0

នៅថ្ងៃទី៥ វិច្ឆិកា ក្នុងឆ្នាំ២០១៩នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារពីការវិលត្រលប់របស់សម្ដេចមកកាន់មាតុប្រទេសវិញ បន្ទាប់ពីបំពេញបេសកកម្មក្នុងកិច្ចប្រជុំពូលអាស៊ាន និងកិច្ចប្រជុំផ្សេងៗ ដែលបានធ្វើឡើងនៅក្នុងបហរទេសថៃ។

- Advertisement -

សម្ដេចបានសរសេរ នៅលើផេកផ្លូវការថា”សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបានលទ្ឋផលល្អជាទីមោទនៈបំផុត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកក បានផ្តល់ឱកាសអោយប្រទេសសមាជិកអាស៊ានទាំងអស់បានពិភាក្សាដោះស្រាយបញ្ហាសំខាន់ៗរួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ានជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថេរភាព សន្តិភាព និងវិបុលភាពប្រកបដោយចីរភាព។ សម្រាប់កិច្ចប្រជុំកំពូលលើកទី ៣៦ គឺនឹងធ្វើនៅប្រទេសវៀតណាមវិញម្តង។

ទន្ទឹមនឹងនេះដែរ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា។

សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី.. ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា”។
ខាងក្រោមនេះ ជាកម្រងរូបភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបបញ្ចប់៖

LEAVE A REPLY

Please enter your comment!
Please enter your name here