ជិតសែនក្បាលទឹកហើយ មកដឹងពីហុងស៊ុយ ក្នុងការសែនជ្រូកខ្វៃ

0

នៅថ្ងៃទី៣០ សីហា នេះ ពិធីសែនក្បាលទឹក ដែលជាប្រពៃណីមួយខ្មែរកាត់ចិន នឹងដល់កំណត់ហើយ។ ជាមួយគ្នានោះតម្រូវការជ្រូកខ្វៃ ទាខ្វៃ និង គ្រឿងដណ្ដាប់សម្រាប់សែនជាដើម ក៏កំពុងពេញនិយមផងដែរ។ យ៉ាងណាមិញ យោងតាមការបញ្ជាក់របស់ម្ចាស់ហាង ជ្រូកខ្វៃហុងស៊ុយ១៦៨ ដែលមានអាជីពនេះតកូនតចៅ រយៈពេលជាង៣០ឆ្នាំមកហើយ បានអះអាងថា ការសែនជ្រូកខ្វៃ គឺមិនមែនចេះតែសែននោះទេ។ ជ្រូកខ្វៃ ដែលសែនទៅល្អ គឺត្រូវគិតតាំងពីគីឡូមុនយកមកចម្អិន គីឡូក្រោយពេលឆ្អិន កម្រិតភ្លើងដែលត្រូវប្រើ និង ម៉ោងពេលក្នុងការដាក់ចូលឡ និង ម៉ោងពេលដែលត្រូវយកចេញពីឡ។

លោក អ៊ីម ហេង ម្ចាស់ហាងជ្រូកខ្វៃ ហុងស៊ុយ ១៦៨ បញ្ជាក់ថា សម្រាប់ជ្រូកលក់ធម្មតា ហាងលោកដាក់លក់គ្រប់គីឡូធម្មតា ប៉ុន្តែបើលក់សម្រាប់សែន គឺលោកមានគីឡូត្រូវជ្រើស ដោយជ្រូកខ្នាតធំ ត្រូវយកចន្លោះគីឡូណា ខ្នាតកណ្ដាលគីឡូណាខ្លះ ហើយខ្នាតធំគីឡូណាខ្លះ ដោយមិនចេះតែលក់ៗនោះទេ។ លោកថាអ្នកចង់បានជ្រូកហុងស៊ុយសម្រាប់សែន ត្រូវកុម្ម៉ង់ពីចម្ងាយ ព្រោះបើកៀកថ្ងៃពេក លោកក៏អាចនឹងរកជ្រូករស់អោយត្រូវគីឡូហុងស៊ុយមកចម្អិនអោយគ្រប់ដែរ ដោយសារតម្រូវការកុម្ម៉ង់កំពុងកើនឡើង។

ប៉ុន្មានថ្ងៃមុននេះ លោក និង ក្រុមការងារ ក៏បានចុះទៅដល់កន្លែងចិញ្ចឹមជ្រូករបស់ពលរដ្ឋ ដើម្បីកក់យកជ្រូកអោយត្រួវគីឡូហុងស៊ុយ និង ប្រមូលកក់នូវជ្រូកដែលត្រូវតាមក្បួនទាំងនោះ ដើម្បីអោយអ្នកចិញ្ចឹមរក្សាចំនួនជ្រូកទាំងនោះសម្រាប់អោយតែហាងលោក ដើម្បីកុំអោយអ្នកកុម្ម៉ង់គ្មានជ្រូកតាមការកុម្ម៉ង់។


LEAVE A REPLY

Please enter your comment!
Please enter your name here