YouTube កំពុង​សាកល្បង​មុខងារ Picture-in Picture ដែល​គ្រប់គ្នា​ទន្ទឹង​ចង់បាន!

0

យោងតាម​ប្រភពព័ត៌មាន​ពី 9to5google បានឱ្យដឹងថា ក្រុមហ៊ុន Google កំពុង​ដាក់​សាកល្បង​មុខងារ​ថ្មី​មួយ​ឈ្មោះ Picture-in-Picture ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ទស្សនា​វីដេអូ​ក្នុង YouTube ខណ:ខ្លួន​កំពុងបើក​ដំណើរការ​កម្មវិធី​ដទៃ​ផ្សេងទៀត​បាន នៅលើ​គេហទំព័រ​កុំព្យូទ័រ។

- Advertisement -

ប្រភព​ដដែល​ឱ្យដឹង​បន្ថែមថា ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម​បើកមុខ​ងារ​នេះ​ចេញ​ទៅដល់​អ្នកប្រើប្រាស់​មួយចំនួន ហើយ​ប្រសិនបើ​លោកអ្នក​មានសំណាង​ឋិត​ក្នុងចំណោម​ពួកគេ លោកអ្នក​នឹង​អាច​ចាក់​វីដេអូ​លើ​គេហទំព័រ YouTube ដោយ​ចុច​ត្រង់ណា​ក៏បាន​នៅលើ​ផ្ទាំង​កម្មវិធី​របស់​វា។ ពេលនោះ វីដេអូ​នឹង​នៅតែ​បន្ត​ដំណើរការ និង​អណ្តែត​លើ​ជ្រុង​ខាងក្រោម​ផ្នែក​ខាងស្តាំ​នៃ​អេក្រង់ ហើយ​ឈ្មោះ​របស់​វា​នឹង​បង្ហាញឡើង​ខាងក្រោម​ផ្ទាំង​កម្មវិធី និង​មាន​រូបតាង​មួយ​នៅ​ខាងក្រោម​ផ្នែក​ខាងស្តាំ សម្រាប់​អនុញ្ញាតឱ្យ​លោកអ្នក​គ្រប់គ្រង​លើ​វីដេអូ​នោះ។

ទោះយ៉ាងណា​ការសាកល្បង​នេះ គឺធ្វើឡើង​នៅលើ​តែ​អ្នក​ប្រើ​គណនី YouTube Red ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយសារតែ​មុខងារ​នេះ​មាន​សារប្រយោជន៍​ខ្លាំង ដែល​គ្រប់គ្នា​ចង់បាន​នោះ គេ​សង្ឃឹមថា Google នឹង​បញ្ចេញ​វា​ទៅដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​វីដេអូ​របស់ខ្លួន​ទូទៅ​តែម្តង​នាពេល​ដ៏​ខ្លី​ខាងមុខ និង​សម្រាប់​ទាំង​អ្នកប្រើប្រាស់​លើ​ទូរ​សព្ទ​ចល័ត​ផងដែរ៕

SHARE