ឋានព្រះឥន្ទ ចុះដាំក្រញូង ហ្វ្រីជូនម្ចាស់ចម្ការគ្រប់គម្រោង

0

អតិថិជនដែលទិញចម្ការនៅឋានព្រះឥន្ទ ពិតជាមោទនភាពមិនតិចនោះទេ ក្នុងពេលចម្ការដែលអតិថិជនបានទិញគ្រប់គម្រោង ត្រូវបានក្រុមហ៊ុនប្រកាសថា នឹងដាំដើមក្រញូងអោយគ្រប់ឡូត៍ចម្ការ ដើម្បីធ្វើជារបងព័ទ្ធជុំវិញ។ សកម្មភាពចុះដាំដើមក្រញូង ត្រូវគេឃើញលេចឡើងនៅគ្រប់គម្រោងក្នុងប៉ុន្មានថ្ងៃនេះ ដើម្បូទុកជាទ្រព្យទៅថ្ងៃអនាគត របស់អ្នកទិញចម្ការទាំងឡាយនៅឋានព្រះឥន្ទ ដែលជាគម្រោង Eco Hero របស់ក្រុមការងារនោះផង។ 

- Advertisement -

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោងហង្សម្ចាស់ដី និងជាប្រធានក្រុម Eco Hero បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃតទៅ ក្រុមការងាររបស់លោកទាំងអស់ មិនត្រឹមតែបង្កើនគម្រោងដាំចម្ការដែលអតិថិជនទិញ ដើម្បីឆាប់បានចម្ការផ្លូវការប្រគល់ជូនអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែក៍បង្កើតក្រុមការងារចុះដាំដើមក្រញូងរាប់ពាន់ដើម ធ្វើជារបងព័ទ្ធចម្ការរបស់អតិថិជនផងដែរ។ គម្រោងបន្ថែមដើមគ្រញូង ដែលខុសពីគោលការណ៍នេះ គឺដោយសារតែលោកយល់ថា ក្រញូងសព្វថ្ងៃសុទ្ធតែត្រូវបានមន្ត្រីអភិរក្សហាមឃាត់ក្នុងការកាប់ និងដោយមើលឃើញថា បើបងប្អូនម្ចាស់ចម្ការមានដើមក្រញូងក្នុងមួយដើមជារបស់ខ្លួន គឺមិនខុសពីមានលុយយ៉ាងហោច១ពាន់ដុល្លារ នៅពេលក្រញូងនោះអាយុបាន១៥ឆ្នាំនោះទេ។ ក្នុងមួយហិកតារ លោកសម្រេចអោយក្រុមការងារដាំក្រញូងជូនអតិថិជន៤០ដើម ដែលក្នុងក្រញូង៤០ដើមនេះ គឺមិនក្រោម៤មុឺនដុល្លារនោះទេ ដែលជាទឹកលុយច្រើនជាងអតិថិជន ចំណាយក្នុងការទិញចម្ការពីក្រុមហ៑ុនទៅទៀត។ 

បន្ថែមពីលើការបញ្ជាក់របស់លោក ហង្ស ព្រីន្សយ៉ា នៅលើផេករបស់ឋានព្រះឥន្ទ គេឃើញក្រុម Eco Hero និងក្រុមការងារសកម្មក្នុងការដាំដើមដូងក្រអូប ដើមធុរ៉េន និងដើមប័ររាប់រយហិកតារ ដោយមានទាំងការបន្ថែមគ្រឿងចក្រឈូសឆាយដីដែលក្រុមហ៑ុនទិញបានពីពលរដ្ឋ ដំឡើងជាចម្ការ ដោយមានរៀបប្រព័ន្ធទុយោទឹក និងប្រព័ន្ធផ្សេងៗ ដើម្បីអោយចម្ការទ្រង់ទ្រាយធំលេចឡើង។ ក្នុងនោះសកម្មភាពបង្កាត់ពូជក្រញូង ដើម្បីយកទៅដាំធ្វើជារបងចម្ការដំណាំមួយឡូតិ៍ៗ ក៍ត្រូវគេឃើញបង្ហោះលើផេក យ៉ាងសកម្មក្នុងប៉ុន្មានថ្ងៃផងដែរ។ លោក ហង្ស ព្រីន្សយ៉ា បញ្ជាក់ថា អ្នកទិញចម្ការពីក្រុមហ៑ុនហង្សម្ចាស់ដី ក្រៅពីធានាថានឹងបានចម្ការ១០០ភាគរយ ក៍ទទួលបានក្រញូងរាប់សិបដើមធ្វើជារបងយ៉ាងកាលីបផងដែរ ដើម្បីអោយដឹងថា តើក្រុមហ៑ុនរបស់លោក គិតតែផលចំណេញចូលក្រុមហ៑ុនតែមួយមុខ ឬ គិតប្រយោជន៍អតិថិជនជាធំ។ លោកថា ក្រុមហ៑ុនកំពុងសម្រុកចុះដាំ និងឈូសឆាយផ្លូវ ហើយក្នុងពេលដ៍ខ្លី អតិថិជន នឹងកាន់តែមានទំនុកចិត្ត ពេលក្រុមហ៑ុនប្រគល់ជូនចម្ការអោយតាមប្លង់ៗ ដែលបានទិញ។

SHARE