ស្ងាត់ៗ Barcelona ទិញបាន Arturo Vidal

0

ក្រុម FC Barcelona មិនទាន់បញ្ចប់មហិច្ចតារបស់ពួកគេឡើយ ក្នុងការទិញកីឡា​ករបន្ថែម ដើម្បីយកមកពង្រឹងក្លិប ខណៈពេលនេះ ក្រុមយក្សអេស្ប៉ាញមួយនេះ ជិតឈានដល់ការចុះកុងត្រា ជាមួយខ្សែបម្រើឈីលី Arturo Vidal ហើយ។

បើតាមការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថា ក្រុម Barcelona និងកីឡាករ Arturo Vidal បានឈានដល់ការយល់ព្រមក្នុងការផ្ទេរមកកាន់​ Camp Nou ហើយ ក្នយងតម្លៃ២៧លានផោន។ Vidal អាចនឹងក្លាយជា​សមាជិកថ្មីរបស់ក្រុម Barcelona ក្នុងពេលឆាប់ៗនេះ ក្រោយពី Bayen Munich យល់ព្រមឲ្យចាកចេញ ដោយរង់​ចាំតែការពិនិត្យសុខភាពចុងក្រោយ​ប៉ុណ្ណោះ។ ខ្សែបម្រើឈីលី វ័យ៣១រូបនេះ មានបទពិសោធន៍ច្រើន ក្នុងទីលាន ជាពិសេសក្នុងការប្រកួត Champion League ដែលជាតម្រូវការរបស់ក្រុម Barcelona ក្នុងការចង់បានកីឡាករបទពិសោធន៍ ក្រាស់ក្រែលបែបនេះ។ អតីតយុវជនរបស់ក្រុម Colo Colo រូបនេះ មកលេងនៅអឺរ៉ុបដំបូងក្នុងឆ្នាំ ២០០៧ ជាមួយក្រុម Bayer Leverkusen រួចបន្តទៅលេងជាមួយក្រុមសេះបង្កង់ Juventus ហើយត្រឡប់មកកាន់ទឹកដីអាល្លឺម៉ង់វិញ ជាមួយក្រុម Bayern Munich ។

ដូច្នេះហើយ​ ក្រុម Barcelona ត្រៀមទទួលបានសមាជិកថ្មី Arturo Vidal ពីក្រុម Bayern Munich ក្នុងតម្លៃ ២៧លានផោន នាពេលដ៍ខ្លីខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here