ប្រធានក្លឹប Roma បោះសម្តីយ៉ាយឡូយឲ្យក្រុម Barcelona

0

ដោយ: វង្ស សុសីហា
ប្រធានក្លិប Roma លោក James Pallotta ហាក់ប្រតិកម្មយ៉ាងខ្លាំងទៅលើក្រុម Barcelona ដែលដណ្តើម Roma ក្នុងការទិញយក Malcom ពីក្រុម Bordeaux នាក្របខណ្ឌកំពូលប្រទេសបារាំង។

បើតាមសារព័ត៌មាន The Goal ដែលបានចុះផ្សាយព្រឹកមិញនេះ បានឲ្យដឹងថា លោក James Pallotta ប្រធានក្លិប Roma បានបោះសម្តីយ៉ាងឡូយមួយឃ្លា​ដាក់ក្រុម Barcelona ដែលបានប្រជែងយក Malcom ជាមួយ Roma ។ ប្រធានក្លឹប Roma រូបនេះ បាននិយាយថា៖ ប្រសិនបើ Barcelona យកបាន Malcom ហើយនោះ ពួកគេគួរតែព្រមឲ្យ Lionel Messi ដល់ក្រុម Roma វិញ។ តាមរយៈសម្តីនេះ វាមិនអាចទៅរួចឡើយ ដែល Barcelona ហ៊ានដោះលែងកំពូលកីឡាករឆ្នើមលំដាប់ពិភពលោករបស់ពួកគេ Lionel Messi ហើយស្រវ៉ាយកយុវជនមិនទាប់ល្បីល្បាញខ្លាំង Malcom នោះ។ មូលហេតុដែល លោក James Pallotta និយាយបែបនេះ ដោយសារតែ ក្រុម Roma និង Bordeaux បានឈានដល់ការយល់ព្រមទិញយក Malcom ក្នុងតម្លៃ ៤១លានអឺរ៉ូហើយ ក៏ប៉ុន្តែត្រូវបានក្រុម Barcelona ក្នុងនាមជាក្រុមយក្សប្រចាំទ្វីបអឺរ៉ុប បែរជាប្រជែងយកបានក្នុងកាលៈទេសៈនេះ​ទៅវិញ។ ក្នុងនោះដែរ ប្រធានក្លឹប Roma រូបនេះ ក៍សង្កត់ធ្ងន់ផងដែរថា Barcelona ធ្លាប់ឆ្លងកាត់ភាពល្វីងជូរចត់ជាមួយ Roma កាលពីរដូវកាលមុនម្តងរួចមកហើយ ស្របពេលដែលការទិញកីឡាករ​លើកនេះ Barcelona បែរជាធ្វើបែបនេះវិញ។

ដូច្នេះហើយ ប្រសិនបើក្រុម Barcelona ពិតជាចង់បាន Malcom មែននោះ ទាល់តែក្លឹបយក្សអេស្ប៉ាញមួយនេះ យល់ព្រមប្រគល់ Lionel Messi ឲ្យក្រុម Roma ទើបជារឿងត្រឹមត្រូវមួយសម្រាប់ក្លឹបអ៊ីតាលីមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here