Messi ប្រាប់ Neymar កុំ​ឲ្យ​ផ្លាស់​មក Real Madrid គួរតែ​ផ្លាស់​ទៅកាន់​ក្លិប​នេះ​វិញ

0

អ​នាគ​តរបស់​ខ្សែប្រយុទ្ធ Neymar សម្រាប់​រដូវ​កាល​ក្រោយ នេះ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ បើទោះបីជា​ក្រុម Paris Saint Germain រក្សា​ជំហរ​មិន​លក់ ស្រប​ពេលដែល​ក្លិប​ផ្សេងទៀត នៅតែ​រក្សា​គោលជំហរ​តាម​ប្រមាញ់​ដដែល។

ក្នុងនោះដែរ បើតាម​ការចុះផ្សាយ​រប​ស់ កាសែត Marca ពី​ប្រទេស​អេ​ស្ប៉ា​ញ បាន​ឲ្យ​ដឹងថា អតីត​មិត្ត​រួម​ក្រុម​របស់ Neymar គឺ​កីឡាករ Lionel Messi បានផ្តល់​ដំបូន្មាន​ឲ្យ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ផ្លាស់​មកកាន់ Real Madrid ឡើយ នៅ​រដូវ​កាល​ក្រោយនេះ។ បំណង​មិន​ចង់​ឲ្យ Neymar មកកាន់ Real Madrid នេះដែរ មិនមែន​មានន័យថា Messi ខ្លាច Neymar មកកាន់ Bernabeu ហើយ​ធ្វើ​ឲ្យ Real Madrid រឹតតែ​ខ្លាំង និង​ធ្វើ​ឲ្យ Barcelona មានការ​លំបាក​ប្រជែង​ពាន​នោះទេ តែ Messi មិន​ចង់​ឲ្យ Neymar មក​ធ្លាក់​ប្រជាប្រិយភាព នៅ Real Madrid ប៉ុណ្ណោះ។

Messi បាន​ឲ្យ​ដឹង​ទៀតថា មាន​កីឡាករ​ល្បី​ច្រើន​រូប​ណាស់ ដែល​បញ្ចប់​ភាពល្បីល្បាញ​នៅ Real Madrid ដូច​តារា​រៀមច្បង Ronaldo របស់​ប្រេ​ស៊ី​ល, Luis Figo រួមទាំង Gareth Bale ផងដែរ ដែល​ខក​អាជីព​ជាមួយ Real Madrid ។ យ៉ាងណា​វិញ Lionel Messi បាន​ណែនាំ​ឲ្យ Neymar គួរតែ​សម្រេចចិត្ត​ផ្លាស់​ទៅកាន់​ក្រុម Manchester City វិញ​ទើប​ប្រសើរ ព្រោះថា​នៅ​ទីនោះ Neymar នឹង​អាច​លេង​ក្រោម​ការដឹកនាំ​របស់លោក Pep Guadiola ជាមួយ​ទម្រង់​លេង ដែល Neymar ធ្លាប់​លេង​ជាមួយ Barcelona នាពេល​កន្លងមក។

ម្យ៉ាងវិញទៀត Messi ជឿជាក់ថា នៅ Manchester City នឹងធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់ Neymar ប្រែប្រួល​ជាង​មុន រួមទាំង​បំណង​ចង់​ឈ្នះ Balon D’Or របស់​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ អាច​នឹង ជោគជ័យ​ជាមួយ​ក្រុម​លំដាប់​កំពូល​នៅ Premier League នេះ​ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here