បង្គោលខៀវ អាន ពាវ ជូរចត់ទៀតហើយ ក្នុងការប្រកួតដណ្តើមកៅអីវគ្គដំបូង

0

នៅទីបំផុត អ្នកប្រដាល់ អាន ពាវ មកពីក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដែលឈរក្នុងតំណែងបង្គោលខៀវ ត្រូវបានគណៈកម្មាការកំណត់អោយហាលអាវយ៉ាងជូរចត់ បន្ទាប់ពីលោកធ្លាប់បានទទួលការបរាជ័យមួយលើករួចមកហើយ ក្នុងការប្រកួតដណ្ដើមកៅអីមួយនេះ។

យ៉ាងណាមិញ ឱកាសបង្ហាញខ្លួនរបស់លោកលើកនេះ ហាក់ជូរចត់ជាងមុន បើធៀបនឹងការប្រកួតមុនៗ។ នេះជាករប្រកួតកម្មវិធីប្រដាល់កំពូលជើងឯកTV 5BOXING KNOCK OUT SERIES(K-Cement)ដែលធ្វើឡើងនាប៉ុស្តី៍លេខ៥ដើម្បីជ្រើសរើសជើកឯកខ្សែក្រវ៉ាត់ទម្ងន់៥៧គីឡូក្រាមរដូវកាលទី៤។

ការប្រកួតដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ៥ ព្រែកកំពិសនេះ កីឡាករ បង្គោល អាន ពាវ គឺជាអ្នកបរាជ័យក្រោមដៃរបស់កីឡាករបង្គោលក្រហម យ៉ន ពិសី មកពីក្លិបសាលវ័ន្តកីឡា ដោយអ្នកឈ្នះរូបនេះក៍មិនសូវជាមានក្បាច់ប្រយុទ្ឋឲមើលទៅទាក់ចិត្តអ្នកទស្សនាផ្ទាល់ប៉ុន្មានឡើយ តែគេឈ្នះដោយសារសំណាង។

ឆ្លងកាត់ការប្រកួតពេញ៣ទឹក ឃើញថាទឹកទី១ កីឡាករ អាន ពាវ ហាក់វាយសន្ឋាប់ចូលចំគោលដៅរហូតធ្វើឲ្យភាគីម្ខាងទៀតដួលច្រើនដងរិតតែធ្វើឲពាវនិងអ្នកគាំទ្រយល់ថាអាចមានសង្ឃឹមឈ្នះ។

យ៉ាងណាមិញនៅ២ទឹកចុងក្រោយស្រាប់តែ យ៉ន ពិសី ព្រលែងទៅវិញនូវយុទ្ឋគុនពិសេសៗឆ្លើយតបទៅដៃគូរហូតវាយចូលចំប្លង់បានពិន្ទុហូរហែរដោយនៅចុងបញ្ចប់ធ្វើឲ្យ អាន ពាវ ចាញ់ម្តងទៀត ព្រោះតែកីឡាករ យ៉ន ពិសី គេរក្សាកម្លាំងវាយសម្រុកបានច្រើនជាងហើយសំខាន់ការវាយសម្រុកនៅ២ទឹកចុងក្រោយ គេសំណាងវាយចំគោលដៅបានល្អ។

កីឡាករ អាន ពាវ និយាយថាខ្លួនមានក្តីសង្ឃឹមណាស់ក្រោយបានឡើងប្រកួតព្រោះនេះជាការបោះជំហ៊ានជាលើកទី២ក្នុងឱកាសប្រកួតដណ្តើមពាន។

ប៉ុន្តែជាជួបវាសនាចាញ់គេសារជាថ្មីហាក់មិនអស់ចិត្តសោះប្រសិនបើជាអាចលោកនឹងខំហាត់បន្តទៀតបើមានឱកាសប្រកួតដណ្តើមពាននាលើកក្រោយៗ។

មិនខុសគ្នាដែរ កីឡាករ យ៉ន ពិសី និយាយថាខ្លួនមិនមានសង្ឃឹមច្រើនទេ ក្នុងការយកឈ្នះ ប៉ុន្តែដោយសារតែសំណាងវាយបំបុកដំបូងៗទទួលបានផ្លែផ្កា ទើបចេះតែសម្រុកបន្តដោយមិនខ្លាចភ្លាត់ស្នៀត ហើយលទ្ធផលក៏ជាទីពេញចិត្ត។ លោកថាសប្បាយចិត្តណាស់ដែលដណ្ដើមបានកៅអី១៦នាក់ទៅប្រកួតវគ្គបន្ត ប៉ុន្តែលោកក៏ត្រូវប្រយ័ត្នអោយខ្លាំងសម្រាប់ជំហានបន្ទាប់ដែរ ក្រោយពីទម្លាក់គូប្រកួតបានលើកដំបូងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here