ឈុតកីឡាជាច្រើន ត្រូវបានប្រគល់ជូនក្លិបបាល់ទាត់ 3 Palms

0

កាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ 3 Palms ស្ថិតនៅខេត្តកណ្ដាល បានទទួលសំលៀកបំពាក់កីឡារហូតដល់ជាង៦០កំប្លេ។ ការប្រគល់ជូននេះ បន្ទាប់ពីមានសំណើរពីម្ចាស់ក្លិប និង គ្រូបង្វឹក ស្របពេលដែលក្រុមហ៊ុនឆ្នោតលាភមហាសម្បត្តិឡូតូ ក៏មើលឃើញពីកង្វះខាត ហើយសម្រេចចិត្តយកទៅប្រគល់ជូនដោយផ្ទាល់។

លោក គង់ វណ្ណារិទ្ធិ ប្រធានក្លិបបាល់ទាត់ បានលើកឡើងថា សំលៀកបំពាក់កីឡា គឺសំខាន់បំផុតសម្រាប់កីឡាករប្រចាំក្លិប ទើបលោកចាត់ទុកថា គឺជារឿងដ៏ល្អ ដែលក្រុមហ៊ុនលាភមហាសម្បត្តិឡូតូ បានផ្ដល់អោយក្លិបនូវសំលៀកបំពាក់ទាំងអស់នេះ។ លោកថា នេះគឺជាចូលរួមលើកស្ទួយវិស័យបាល់ទាត់ ហើយការអោយក្មេងៗនូវឯកសណ្ឋានថ្មីៗ នេះ គឺមិនខុសពីការលើកទឹកចិត្ត និងជួយវិស័យបាល់ទាត់នៅក្នុងក្លិបរបស់លោក អោយកាន់តែរីកចំរើននោះទេ។

លោក ឈិន ឡាក់គី តំណាងក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ បានលើកឡើងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់លើកស្ទួយវិស័យកីឡា និង ចង់រួមចំណែកបណ្ដុះធនធានកីឡាករបាល់ទាត់ អោយកាន់តែមានធនធានល្អ។ ក្រុមហ៊ុនក៏នឹងបន្តជួយជាបន្តបន្ទាប់ សម្រាប់តម្រូវការក្លិបនេះផងដែរ ខណៈដែលវិស័យប្រដាល់ ក៏នឹងជួយបន្តដូចគ្នា ដើម្បីចូលរួមលើកស្ទួយលើកីឡាទាំងពីរ តាមតែអាចធ្វើទៅបាន។


LEAVE A REPLY

Please enter your comment!
Please enter your name here