TV5 បើកការប្រកួតអន្តរជាតិ លើកស្ទួយវិស័យគុនខ្មែរ

0

ខណៈដែលស្ថានីយ៍ទូរទស្សន៍មួយចំនួនដែលធ្លាប់មានសកម្មភាពលើកស្ទួយវិស័យគុនខ្មែរខ្លាំងក្លា បែរជាស្ងាត់សកម្មភាព TV5 បែរជាប្រកាសបើកការប្រកួតអន្តរជាតិផ្លូវការ ដោយបានធ្វើសន្និសីទប្រកាស កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ មុននេះ។

ការប្រកួតនេះ នឹងផ្ដល់ឱកាសអោយកីឡាករខ្មែរគ្រប់ប្រភេទទម្ងន់ បានឡើងប្រកួតគ្នា ដោយក្នុងមួយសប្ដាហ៍មាន៥គូ ហើយក្នុងចំណោម៥គូ គឺមានគូបរទេស២គូ ដើម្បីអោយការប្រកួតកាន់តែទទួលបានការចាប់អារម្មណ៍។ យោងតាមសន្និសីទសារព័ត៌មាន ការប្រកួតនឹងប្រព្រឹត្តិឡើងរៀងរាល់ថ្ងៃអាទិត្យ ម៉ោង៦ល្ងាច នៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពិស ហើយក៏មានការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និង លើផេកផ្លូវការរបស់ស្ថាប័នផងដែរ។

ការប្រកាសបើកសង្វៀនអន្តរជាតិ នៅក្នុងពេលនេះ គឺមានបំណងតែមួយគត់ គឺចូលរួមលើកស្ទួយវិស័យគុនខ្មែរ និង ដើម្បីអោយកីឡាករខ្មែរ អាចមានចលនាឡើងប្រកួត កុំអោយបាត់មុខ។ ក្នុងនោះកីឡាករល្អៗ ក៏នឹងត្រូវផ្ដល់ឱកាសអោយឡើងប្រកួតអន្តរជាតិ ដែលអាចទទួលបានតម្លៃខ្លួនខ្ពស់ ជាងការប្រកួតជាមួយកីឡាករក្នុងស្រុកផងដែរ។ ថ្នាក់ដឹកនាំប៉ុស្តិ៍លេខ៥ ក៏ថ្លៃអំណរគុណចំពោះដៃគូស្ពុនស័រ និង ដៃគូសហការគ្រប់ផ្នែកផងដែរ ដែលជួយអោយវិស័យគុនខ្មែរ នៅ TV5 បានដំណើរការឡើងវិញ ក្រោយពីផ្អាកអស់មួយរយៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here