គ្រូបង្វឹក ហុងដា លាទៅប្រទេសកំណើតវិញ ធ្វើឱ្យអ្នកគាំទ្រសែនអាល័យស្នាដៃ

0

គ្រូបង្វឹកបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជា ជនជាតិ ជប៉ុន លោក ហុង ដានេះ បានផ្តល់នូវការស្រឡាញ់ពេញចិត្តច្រើន លើសលុបពី អ្នកតាមដានវិស័យកីឡាបាល់ទាត់។ លោកគ្រូ ក៍បានរុញអោយវិស័យកីឡា បាល់ទាត់កម្ពុជា ហក់ទៅមុខមួយរយៈចុងក្រោយនេះ។ ស្នាដៃលោកមានការចងចាំ និងនឹកណាស់ពីហ្វេនៗ ដែលដឹងថាលោកវិលទៅជប៉ុនវិញ។

លោកគ្រូ ហុងដា អរគុណសំរាប់ប៉ុន្មានឆ្នាំនេះជាមួយជម្រើសជាតិកម្ពុជា លោក Keisuke Honda ។ទោះបីមិនទទួលបានលទ្ធផលគាប់ប្រសើរនៅស៊ីហ្គេមលើកនេះ ប៉ុន្តែនៅអំឡុងពេលដែលលោកគ្រប់គ្រងតួនាទីជាអ្នកចាត់ការទូទៅកម្ពុជា បានរួមចំណែក កសាងប្រវត្តិសាស្ត្រជួយកម្ពុជាឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ Sea Game ជាលើកដំបូងកាលពីឆ្នាំ ២០១៩ ។

ការងាកទៅ មាតុភូមិ របស់លោកវិញ បានធ្វើអោយប្រជាជន កម្ពុជាចងចាំរូបលោក ដែលផ្តល់តិចនិចល្អៗ អោយក្រុមបាល់ទាត់កម្ពុជា។ នេះជាកាដូល្អមួយ សម្រាប់កីឡាករយើង ហើយអំឡុង ប្រកួតសុីហ្គេមលើកទី៣២ នេះយើងក៍ឃើញថា បច្ចេកទេសការចែកក្រឡា លេងគឺប្លែក និងទាក់ទាញ។
ពួកយើងនៅទីនេះ សូម​ថ្លែង​អំណរគុណ​ដល់​លោក​ ហុងដា​ នឹង​ក្រុម​ការងារ​ ដែល​បាន​ចំណាយ​ពេល​រយៈពេល​5ឆ្នាំ​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា កន្លងមក ។

LEAVE A REPLY

Please enter your comment!
Please enter your name here