កូវីដ-19 បំផុសគំនិតរបកគំហើញផ្នែកឱសថក្នុងប្រទេសថៃ

0

ជំងឺរាតត្បាត កូវីដ-19 បានបំផុសគំនិតមន្ទីរពេទ្យក្នុងប្រទេសថៃឱ្យស្វែងរកមធ្យោបាយថ្មីដើម្បីផ្តល់សេវារបស់ពួកគេ ដោយនាំយកមកនូវសេវាកម្ម “ការព្យាបាលតាមទូរស័ព្ទ” ដែលមានគោលបំណងកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃមេរោគនេះ។

លោកវេជ្ជបណ្ឌិត Jadej Thammatacharee មន្ត្រីសុខាភិបាលបាននិយាយថា អាជ្ញាធរសុខាភិបាលបាននឹងកំពុងព្យាយាមណែនាំសេវាកម្មសុខភាពតាមទូរស័ព្ទ ដែលគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យអ្នកជំងឺរបស់ពួកគេពីចម្ងាយ ដោយពួកគេមិនទទួលបានប្រយោជន៍អ្វីពីនោះ។

លោក Thammatacharee បានបន្ថែមថា អ្នកជំងឺមិនមានជម្រើស ក្រៅពីស្វែងរកសេវាព្យាបាលតាមទូរស័ព្ទ ដោយកត់សម្គាល់ថា សុខភាពតាមទូរស័ព្ទបានក្លាយជា “រឿងធម្មតាបែបថ្មី” នៅក្នុងប្រទេសថៃ។ លោក​បាន​និយាយ​ថា សេវា​ព្យាបាល​តាម​ទូរស័ព្ទ​នឹង​កាត់​បន្ថយ​តម្លៃ​សេវា​វេជ្ជសាស្រ្ដ។

លោកវេជ្ជបណ្ឌិត Pornthep Pongtawigon នាយកមន្ទីរពេទ្យ Banphaeo General Hospital បានមានប្រសាសន៍ថា ការព្យាបាល​តាម​ទូរស័ព្ទអាចក្លាយជារឿងធម្មតា យ៉ាង​ណា​ក៏​ដោយ លោក​បាន​និយាយ​ថា អ្នកជំងឺ​ខ្លះ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដោយផ្ទាល់។

លោកវេជ្ជបណ្ឌិត Krittiya Phuengwattanaphong វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យBanphaeo General Hospital បានកត់សម្គាល់ពីភាពជោគជ័យដែលអាជ្ញាធរសុខាភិបាលសម្រេចបានក្នុងការទប់ទល់នឹងជំងឺរាតត្បាត។ ដោយបន្ថែមថាជោគជ័យនេះអាចឆ្លុះបញ្ចាំងពីសេវាព្យាបាល​តាម​ទូរស័ព្ទ

“និយាយឱ្យត្រង់ទៅ យើងបានចាប់ផ្តើមប្រើប្រាស់ការព្យាបាល​តាម​ទូរស័ព្ទនៅដើមឆ្នាំ 2020។ នៅពេលនោះ យើងកំពុងប្រឈមមុខនឹងស្ថានភាពដែលយើងហៅថា COVID។ យើងបានព្យាយាមកាត់បន្ថយចំនួនអ្នកជំងឺដែលមកទទួលសេវារបស់យើង ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏ត្រូវតែបន្តសេវាកម្មរបស់យើងផងដែរ…”។ សម្តីបន្ថែមរបស់ Phuengwattanaphong ។

LEAVE A REPLY

Please enter your comment!
Please enter your name here