ពិសិដ្ឋ រាជ បង្ហាញអារម្មណ៍ក្រោយឃើញក្រុមផលិតរឿង«ឧក្រិដ្ឋជន» ជូនអំណោយដល់ពលរដ្ឋលិចទឹក

0

បន្ទាប់ពីឃើញ ក្រុមផលិតរឿង«ឧក្រិដ្ឋជន» បានមូលមតិគ្នាចុះចែកអំណោយដែលបានរៃអង្គាស ចេញពីទឹកចិត្តជួយដល់បងប្អូនកម្ពុជាដែលកំពុងលំបាកមួយកន្លែង តារាសម្ដែង លោក ពិសិដ្ឋ រាជ ដែលចូលរួមផងដែរ បានសម្ដែងអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។លោកចាត់ទុកថា នេះជាការរួមចំណែក ជួយដល់រដ្ឋាភិបាលកម្ពុជាដ៏សំខាន់ ក្នងពេលដែលពលរដ្ឋកំពុងមានការប្រឈមក្នុងការដោះស្រាយ។

ពិធីដែលបានចែកអំណោយនោះ គឺប្រជាពលរដ្ឋចំនួន ១១០ គ្រួសារ សុទ្ធតែជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និង ក្រីក្រខ្លាំង នៅតំបន់ព្រែកតាគង់ ៣ និង ព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាអ្នកទទួលបានអំណោយសប្បុរសធម៌នេះ។ ក្រុមការងារផលិតរឿង «ឧក្រិដ្ឋជន» ឬ រឿង «Usual Suspects» ដែលជាអ្នកសហការជាមួយអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង «UPWD» បានប្រគល់ជំនួយជូនដោយផ្ទាល់ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។ លោក ពិសិដ្ឋ រាជ បានសរសើរថា ទឹកចិត្តទាំងនេះជាការរួមចិត្តគំនិតកម្លាំងកាយ បើទោះស្ថិតនៅក្នុងស្ថានភាពបែបណាក្តី ក៏ខាងក្រុមផលិតរឿង«ឧក្រិដ្ឋជន»ដែលមានរូបលោកជាអ្នករួមចំណែកមួយរូបផង មិនបានមើលរំលងពីអ្វីដែលជាភាពមនុស្សធម៌ជួយគ្នាខ្មែរស្រឡាញ់ខ្មែរៗនោះឡើយខណៈដែលលោកកន្លងមក ក៏បានបរិច្ចាគបែបនេះជារឿយៗ ជាលក្ខណៈឯកជន និង ជាមួយក្រុមសប្បុរសធម៌ផ្សេងទៀត មិនសូវដាច់ផងដែរ នាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here