អ្នកឯកទេសមកពីកូរ៉េ ប្រកាស១០ថ្ងៃ កែសម្ផស្សឲ្យស្អាតដូចតារាកូរ៉េ

0

យោងតាមការប្រកាសលើផេករបស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សវេណនឺស បានអោយដឹងថា នៅថ្ងៃទី២៥ តុលានេះ នឹងមានគ្រូពេទ្យជំនាញខាងផ្នែកវះកាត់ផ្ទៃមុខ និងដងខ្លួនមកពីប្រទេសកូរ៉េជាច្រើននាក់ចុះមកដល់កម្ពុជា ដើម្បីទទួលប្រឹក្សា និងកែសម្រស់ជូនអតិថិជន អោយ ស្អាតដូចតារាកូរ៉េ ដោយអតិថិជនមិនចាំបាច់ចំណាយលុយច្រើនម៉ឺនដុល្លារ ទៅវះកាត់ដល់ប្រទេសកូរ៉េ ហើយភ័យបារម្ភពិបាកឡើងចុះពេលមានបញ្ហានោះឡើយ។ នេះជាដំណឹងល្អ ខណៈដែលគ្រូពេទ្យដែលប្រកាសចុះមកធ្វើការវះកាត់ចំនួន១០ថ្ងៃនោះ ត្រូវបានប្រកាសថាសុទ្ធតែជាអ្នកឯកទេសល្បីឈ្មោះប្រចាំនៅកូរ៉េ ដោយខាងមជ្ឃមណ្ឌលក៏ប្រកាសធានាពីផលប៉ះពាល់១០០ភាគរយ។

- Advertisement -

ផេកមជ្ឈមណ្ឌលថែរក្សាសម្រស់ VENUS បានប្រកាសគួរអោយចាប់អារម្មណ៍ថា«ដំណឹងល្អទៀតហើយ សម្រាប់សុភាពបុរសសុភាពនារី ដែលប្រាថ្នាចង់កែខៃ រូបសម្រស់ដែលខ្វះខាត ឲ្យស្រស់ស្អាត ដូចតារាកូរ៉េ ដោយលោកអ្នកមិនចាំបាច់ចំណាយថវិកា ជិះយន្តហោះទៅដល់ប្រទេសកូរ៉េទេ។

ពោលគឺមជ្ឈមណ្ឌលថែរក្សាសម្រស់អន្តរជាតិ VENUS បានអញ្ជើញអ្នកឯកទេស កែសម្ផស្សល្បីឈ្មោះពីប្រទេសកូរ៉េ មកកែសម្ផស្ស និងប្រឹក្សាយោបល់ជាមួយអតិថិជនដល់មជ្ឈមណ្ឌល VENUS ផ្ទាល់តែម្ដង ដោយវត្តមានមកដល់របស់អ្នកជំនាញខាងផ្នែកកែសម្ផស្សទាំងនោះ នឹងទទួលអតិថិជន ត្រឹមតែ៥០នាក់ប៉ុណ្ណោះ»។

លោកស្រី អៀង ម៉ីលី អគ្គនាយិការមជ្ឈមណ្ឌលបានថ្លែងបន្ថែមថា ក្រោយពីមានសំណូមពរពីខាងអតិថិជន គាប់ជួនជាដៃគូរបស់មជ្ឈមណ្ឌលដែលមានទីតាំងនៅក្នុងប្រទេសកូរ៉េ ក៏យល់ព្រមបញ្ជូនអ្នកឯកទេសខាងផ្នែកវះកាត់សម្ផស្សអោយមកផ្ទាល់នៅកម្ពុជា ទើបមជ្ឈមណ្ឌលVENUS ទទួលបានសិទ្ធិក្នុងទទួលវត្តមានរបស់អ្នកឯកទេសទាំងនោះ ដើម្បីផ្ដល់ឱកាសអោយអតិថិជន និងអ្នកចង់ចង់ស្អាតដូចតារាកូរ៉េ ហើយមិនបាច់ចំណាយលុយខ្ពស់ ទទួលបានឱកាសនេះ។ អ្នកស្រីថាក្រុមគ្រូពេទ្យជំនាញនឹងមកដល់មជ្ឈមណ្ឌល VENUS ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ពេញរយៈពេល១០ថ្ងៃ ដើម្បីទទួលប្រឹក្សា និងទទួលវះកាត់ជូនដល់អតិថិជន ដែលត្រូវការកែសម្ផស្សចំនួន៥០នាក់ប៉ុណ្ណោះ តាមអ្វីដែលអ្នកឯកទេស និងខាងមជ្ឈមណ្ឌលបានព្រមព្រៀងគ្នា។ អ្នកស្រីថាអ្នកជំនាញដែលនឹងអញ្ជើញមក មិនទទួលវះកាត់លើសពី៥០នាក់ទេ ទើបអ្នកស្រីទទូចអោយអ្នកចង់កែសម្រស់ ជាពិសេសអ្នកចង់កែភ្នែក កែច្រមុះ កែមុខផត, មុខបាក់, ចាក់ចង្ការ, សាកចិញ្ចើម និងចង់កែទម្រង់មុខអោយស្អាត ដូចតារាកូរ៉េ រួសរាន់ចុះឈ្មោះ និងណាត់អ្នកជំនាញអោយបានមុនថ្ងៃទី២៥ តុលា ដើម្បីកុំអោយស្ដាយក្រោយ។ អ្នកស្រីថា មជ្ឈមណ្ឌលនឹងធានាលើផលប៉ះពាល់ពីការវះកាត់ ដោយមិនអោយអតិថិជនភ័យរឿងបញ្ហា ក្រោយពីអ្នកឯកទេសត្រលប់ទៅកូរ៉េនោះទេ ទើបអ្នកស្រីចាត់ទុកគឺជារឿងស្ដាយក្រោយ ប្រសិនបើអ្នកជំនាញមកពីកូរ៉េបានចុះមកដល់ទៅហើយ ប៉ុន្តែអ្នកចង់វះកាត់កែសម្ផស្សមិនបានទទួលប្រឹក្សា។

ជាមួយនឹងការប្រកាសនេះ អ្នកស្រីទទូចអោយទំនាក់ទំនងមកមុនតាមរយៈលេខ0236665777 / 016563611/ 0883903888 ឬទាក់ទងដោយផ្ទាល់នៅមជ្ឈមណ្ឌលលើផ្លូវម៉ៃដា (2004) ជាប់ស្តុបសាលាណតព្រីត កែងទៅផ្លូវទៅទូរទស្សន៍អាស៊ីអាគ្នេយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here