ផាកប៊ូមខ្មែរ និយាយអ្វីខ្លះក្រោយបើកប្រទេសវិញ!

0

មិនមែនត្រឹមតែពលរដ្ឋដែលមានបញ្ហាវិបត្តិការងារ និង ប្រាក់ចំណូល ក្នុងអំឡុងពេលកូវីត១៩ផ្ទុះខ្លាំងប៉ុណ្ណោះទេ ដែលមានបញ្ហាគិតច្រើនរហូតអ្នកខ្លះផ្ទុះចេញនូវវិប្បត្តិផ្លូវចិត្ត សូម្បីតែតារា Tik Tok ដែលត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមនិយមហៅថា ផាកប៊ូមខ្មែរ គឺលោកស្រី រៃ សុភា ម្ចាស់ហាង សុភា ស្គីនឃែ ក៏សារភាពលោកស្រីមានបញ្ហាគិតច្រើន រហូតដល់ថ្នាក់គិតអីមិនចេញ ក្នុងអំឡុងពេលកូវីតរីករាលពេញផ្ទៃប្រទេសនោះផងដែរ។ លោកស្រីសារភាពថាខ្លួនមានចំណូល ហើយអាជីវកម្មនៅតែដំណើរការ ប៉ុន្តែស្ថានភាពផ្លូវចិត្តគឺពោរពេញដោយភាពស្មុគស្មាញ ដោយលោកស្រីប្រកាសថា បើសម្ពាធនៃជម្ងឺមួយនេះ នៅតែបន្តកើតឡើង គឺមិនមែនតែអ្នកបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលទាំងស្រុង តែម្យ៉ាងទេ ដែលក្លាយទៅជាមនុស្សឆ្កួត គឺលោកស្រីក៏អាចនឹងក្លាយជាទៅជាមនុស្សម្នាក់ផ្សេង ដោយសារតែបញ្ហាគិតច្រើនជារៀងរាល់ថ្ងៃនេះដែរ។

លោកស្រីថា មិនដែលសប្បាយចិត្តម្ដងណាទេ ក្នុងពេលបណ្ដាញសង្គម និង វិស័យព័ត៌មាន បង្ហាញតែតួលេខអ្នកឆ្លងកូវីត និង អ្នកស្លាប់ដោយសារជំងឺនេះ ហើយបើទោះជាវិបត្តិមួយនេះ មិនបានបង្កការប៉ះពាល់ដល់លោកស្រី និង ក្រុមគ្រួសារដោយផ្ទាល់ ក៏លោកស្រីផ្ទុះឡើងនូវវិបត្តិផ្លូវចិត្តផងដែរ នៅពេលឃើញគេមានតែរឿងកើតឡើង ដែលមិនខុសធ្វើអោយលោកស្រីភ័យមុខភ័យក្រោយ ហើយទោះចង់ធ្វើអ្វីក៏មិនស្រលះចិត្ត។ លោកស្រីបានប្រែប្រួលពីមនុស្សដែលមោទនភាពនឹងភាពជោគជ័យ ក្លាយទៅជាមនុស្សគេងលែងលក់ និង ទៅជាមនុស្សចេញបើកអាជីវកម្មដោយភ្នែកនៅកញ្ចឹងក ខណៈដែលគម្រោងអាជីវកម្មដែលគ្រោងពង្រីកក៏ត្រូវផ្អឹបទុក និង ឈានដល់ការការបន្ថយទទួលសេវាកម្មភ្ញៀវផង ដោយសារតែមិនចង់បានចំណូល ជាថ្នូរនឹងភ្នែកនៅកញ្ចឹងក។

លោកស្រីថា ក្នុងអំឡុងពេលកូវីតធ្វើស៊ី មិនត្រឹមតែបាត់បង់ចំណូលដែលធ្លាប់កើបបានពីសេវាកែសម្ផស្ស និង លេផលិតផលគ្រឿងសម្អាងប៉ុណ្ណោះទេ សូម្បីតែការចំណាយលើការការពារនៅក្នុងមជ្ឈមណ្ឌល និង ហាងជាសាខា ក៏អស់ច្រើនដែរ ដើម្បីការពាទាំងភ្ញៀង និង បុគ្គលិកពីការចម្លងដោយមេរោគទាំងឡាយ ពីកូវីត១៩បំលែងខ្លួន។ លោកស្រីគ្រាន់តែមានការប្រកាសថា ក្នុងខែ១១នេះ មានការបើកប្រទេសឡើងវិញ គឺលោកស្រីដូចកើតម្ដងទៀត ហើយប្រហែលមិនមែនមានតែលោកស្រីតែម្នាក់នោះទេ ដែលប្រែប្រួលអារម្មណ៍ និង មានផ្លូវចិត្តល្អប្រសើរ បន្ទាប់ពីបានដឹងថាប្រទេសត្រូវបានអនុញ្ញាតិអោយបើកដំណើរការគ្រប់អាជីវកម្មឡើងវិញ ឬហៅយ៉ាងខ្លីថា ប្រទេសត្រូវបានបើកសេរីដូចដើម ក្រោយពីរឹតត្បិតប្រទេសអស់ជាច្រើនខែ ដោយសារតែកូវីត១៩បន្តវាយលុកនោះ។ លោកស្រីកាន់តែមានមោទនភាព នៅពេលកម្ពុជា ថែមទាំងមានសិទ្ធិផលិតឱសថព្យាបាលជម្ងឺកូវីត១៩ទាំងប្រភេទចាស់ និង ប្រភេទបំលែងខ្លួន ដែលលោកស្រីយល់ថានេះគឺជាមធ្យោបាយទប់ស្កាត់ប្រទេសមួយដ៏ប្រសើរ ក្រោយពីសម្រេចចិត្តបើកប្រទេស។

ខាងក្រោមនេះ ជាយោបល់របស់ អ្នកស្រី រៃ សុភា ហៅផាកប៊ូមខ្មែរ ក្រោយបើកប្រទេស៖

LEAVE A REPLY

Please enter your comment!
Please enter your name here