ភាពយន្តខ្មែរខ្នាតធំរឿង « ថ្ងៃនេះ ថ្ងៃស្អែកនៅតែស្រលាញ់ » ផ្ទុះការគាំទ្រខ្លាំង

0


ផលិតកម្ម សាស្រ្តាហ្វៀមបានសម្ភោធភាពយន្តប្រភេទGL របស់ខ្លួនហើយ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ដោយបើកសម្ពោធបង្អួតភាពយន្ត យ៉ាងអធឹកអធមក្រោមវត្តមានតារាល្បីៗ និង ហ្វេនៗជាច្រើនមកគាំទ្រ។ ភាពយន្តនេះ ប្រកាសលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី២៧ ខែតុលា តទៅ ប៉ុន្តែគេកត់សម្គាល់បានផ្ទុះការគាំទ្ររួចបាត់ទៅហើយ។ ជាក់ស្ដែងនៅក្នុងពិធីបើកសម្ពោធនោះ មិនត្រឹមតែចូលរួមដោយតារាសម្ដែងក្នុងរឿងតែម្យ៉ាងនោះទេ តែក៏មានវត្តមានតារាល្បីៗ ចូលរួមផងដែរ។

លោក ស្រី ប៊ុន ចាន់និមល ជាផលិតករ បានបង្ហាញនូវក្ដីរំពឹងខ្ពស់យ៉ាងខ្លាំង បន្ទាប់ពីមើលឃើញពីសន្ទុះចាប់អារម្មណ៍ចំពោះភាពយន្តប្រភេទ GL(ស្រីស្រលាញ់ស្រី) របស់ខ្លួនមួយនេះ។ ការផលិតភាពយន្តនេះឡើង ក៏ដើម្បីចូលរួមលុបបំបាត់នូវការរើសអើង ដែលធ្លាប់កើតឡើងចំពោះមនុស្សស្រីស្រលាញ់ភេទដូចគ្នាផងដែរ។ លោកស្រីថា នេះជាភាពយន្តដែលដាក់បញ្ចាំងត្រូវចំបរិបទ ហើយលោកស្រីមានសង្ឃឹមយ៉ាងមុតមាំថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រខ្លាំង ដោយផ្អែកថា ផលិតកម្មរបស់លោកស្រី ក៏បានផលិតរឿងប្រភេទBL (ប្រុសស្រលាញ់ប្រុស)ទទួលបានកាគាំទ្រខ្លាំងរួចមកហើយដែលដាក់បញ្ចាំងនៅលើ App Sastra Film និងបានផលិតខ្សែភាពយន្តល្អៗជាច្រើនទៀតដើម្បីអោយមហាជនលោកមានទំនុកចិត្ត ស្ទើរតែគ្រប់ស្នាដៃផង។

ភាពយន្តនេះ នឹងត្រូវបានចាត់ទុកថា គឺជាស្នាដៃធំរបស់ផលិតកម្ម Sastra filmដែលនិយាយពីសាច់រឿងរៀបរាប់ពីមនោសញ្ចេតនារវាងតួអង្គស្រីស្អាត២នាក់ ដែលជាការបង្ហាញនូវបរិយាកាសថ្មី បើធៀបនឹងភាពយន្តកន្លងមករបស់ផលិតកម្មផងដែរ។ លោកស្រីកាន់តែរំភើបនៅពេលពិធីសម្ពោធភាពយន្តមួយនេះ មានការចូលរួមយ៉ាងកុះករ ដែលបង្ហាញថា ក្រៅពីហ្វេន គឺតារាសិល្បៈ និង ភ្ញៀវកិត្តិយស ក៏ចាប់អារម្មណ៍ខ្លាំងនូវស្នាដៃមួយនេះ។ ផលិតកម្មក៏នឹងគម្រោងផលិតស្នាដៃ អោយកាន់តែល្អនាពេលបន្តបន្ទាប់ផងដែរ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ។ ភាពយន្តនេះ ក៏មានបង្កប់នូវឈុតស្នេហារ៉ូមេទិចជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here