ម៉ា នីកា បានពិន្ទុដល់ម្លឹង គ្រាន់តែរឿងប្រុសក្មេងអោបថើប

0

ការសម្ដែងភាពយន្ត ក្នុងរឿង«ភរិយាឥតខាន់ស្លា» គេកត់សម្គាល់ថាតារាសម្ដែងរូបសម្រស់ កញ្ញា ម៉ា នីកា ត្រូវផលិតករPR អោយសម្ដែងជាតួអង្គវ័យជ្រេមានស្នេហាជាមួយកំលោះវ័យក្មេងជាងខ្លួនខុសពីការសម្ដែងកន្លងមករបស់នាង ខណៈដែលឈុតជាច្រើន ក៍តម្រូវអោយនាងប្រុសក្មេងត្រូវអោបថើបគ្នាពោលគឺអោយដូចគ្នាជាគូស្នេហ៍បាត់គ្នាមិនបានផង។ យ៉ាងណាមិញ ខុសពីតារាភាគច្រើនដែលបង្ហាញអារម្មណ៍អៀនៗ និងរើសអើង ពេលត្រូវតារាសម្ដែងជើងថ្មីអោបថើប កញ្ញាបែរជាគេផ្ដល់ពិន្ទុដល់ម្លឹង ក្នុងពេលដែលនាងជួបប្លង់ប្រុសក្មេងអោបថើប។

ប្រភពពីក្រុមផលិតករ និង តួសម្ដែងដែលបានសម្ដែងក្នុងរឿង«ភរិយាឥតខាន់ស្លា»របស់ផលិតកម្មអ្នកនាង ព្រំ រដ្ឋា បានបង្ហាញនូវការសរសើរ និងបារម្ភព្រមគ្នា នៅពេលគិតដល់ឈុតឆាករបស់តួអង្គ កញ្ញា ម៉ា នីកា ដែលតម្រូវអោយតួអង្គប្រុសរបស់នាង លោក រុន ណាកូ អោបថើប និងសម្ដែងបែបស្នេហា។

នាងត្រូវផលិតករសរសើរពីការបើកចិត្តទូលាយ បន្ទាប់ពីការសម្ដែងឈុតឆាកអោបថើប នាងមិនដូតតួអង្គមួយចំនួនដែលបង្ហាញទឹកមុខ និងកាយវិការើសអើងដៃគូ ព្រោះមិនចង់អោយប៉ះរាងកាយ ជាពិសេសគឺរង្វង់ថ្ពាល់នោះ ប៉ុន្តែរូបនាងបែរជាជំរុញអោយអោបអោយខ្លាំង និងថើបអោយស្និទ្ធ ដែលធ្វើអោយក្រុមផលិតករលាន់មាត់សរសើរ។ ដែលតារាមួយរូបនិយាយថា«ខាងអ្នកដឹក ភ័យមែនទែនខ្លាចតែបងកា(ម៉ា នីកា) គាត់ប្រកាន់ មិនអោយតួប្រុសអោបថើប តែមានអីអោយតែដល់ប្លង់ថត គាត់ពន្យល់តួប្រុសអោយថើបចេះ អោបចុះ ធ្វើមិចអោយសមទៅវិញ»។

ម្នាក់ៗសរសើរពីការចែករំលែករបស់នាង ខណៈដែលតួអង្គលោក រុន ណាកូ ដែលបានសម្ដែងជាមួយនាង ក្រោយពេលសាកសួរ ជុំវិញការលើកឡើងចំពោះនាង ពីក្រុមតួសម្ដែង និងផលិតករ ក៍លោកបញ្ជាក់មិនខុសគ្នា។

លោក រុន ណាកូ បានទទួលស្គាល់ចំពោះការលើកឡើងនោះថា កញ្ញា ម៉ា នីកា ពិតជាតារារៀមច្បង ដែលបើកចិត្តទូលាយគ្រប់ប្លង់ដែលលោកបានសម្ដែងជាមួយអ៊ីចឹងមែន។ លោកថា សាច់រឿង ផលិតករតម្រូវអោយលោកសម្ដែងជាតួកុនស៊េរីថ្មី ដែលតាមស្រឡាញ់កញ្ញា ជាតួអង្គស៊េរីមុន ហើយមានប្លង់ភាគច្រើនគឺស្នេហាគ្នា ក្រោយពីនាងបែកបាក់ជាមួយ តួអង្គ លោក យ៉ែម សំអូន។ លោកទទួលស្គាល់ថា គ្រប់ប្លង់ដែលលោកបានសម្ដែង បើតួអង្គស្រីមិនមែនជាកញ្ញា ម៉ា នីកា ហើយជាតារាឆ្មើងឆ្មៃប្រកាន់រឹតពារ ប្រហែលជាលោកពិបាកសម្ដែងជាមិនខាន ដោយសារតែពេលប៉ះគ្នា ស្ទើរមិនមានឈុតណាដែលលោកមិនលូកលាន់កញ្ញា ម៉ា នីកា។លោកនិយាយថា«គេនិយាយពីគាត់(ម៉ា នីកា) មិនខុសទេ បើមិនមែនគាត់ ខ្ញុំដឹងតែពិបាកសម្ដែងហើយ ព្រោះបើអោយអោបថើបជាមួយតួស្រីស្របាលៗ ឬអាយុតិចជាង វាអត់ពិបាកទេ តែដល់គាត់អាយុបងយើងច្រើន គឺចេះតែខ្លាចគាត់ប្រកាន់»។ លោកសម្ដែងអារម្មណ៍សប្បាយចិត្ត ដែលបានសម្ដែងជាតួក្មេងតាមស្រលាញ់ម៉េម៉ាយចំណាស់ តែតួអង្គខាងក្រៅ ពន្យល់ពីគន្លឹះអោបថើប ដោយមិនប្រកាន់ច្រើន។

ក្នុងរឿង«ភរិយាឥតខាន់ស្លា»កញ្ញា ម៉ា នីកា មិនមែនត្រូវបានតែផលិតករ និងតួសម្ដែងប៉ះគ្នាជាមួយនាង សរសើរពីចរឹតចែករំលែក និងរួសរាយរាក់ទាក់ប៉ុណ្ណោះទេ សូម្បីតែក្រុមការងារផលិត និងតួអង្គដែលមិនបានសម្ដែងប៉ះគ្នាជាមួយនាង ក៍សរសើរថានាងជាតារារួសរាយ មិនកើតជំងឺក្រអឺតក្រទម ឬប្រកាន់រឹកពៀរដាក់តារាចាស់ថ្មី គួរអោយសរសើរផងដែរ។ ក្នុងនោះបើនិយាយពីត្រមុខ និងសមត្ថភាពសម្ដែងក៍ខ្ពស់មិនធម្មតា តែគួរអោយស្ដាយ កញ្ញា នៅមិនទាន់មានឱកាសបានសម្ដែងជាតួឯក៕

LEAVE A REPLY

Please enter your comment!
Please enter your name here