ឈុតញ៉ាក់ក្នុងថ្ងៃបើកឆាកវគ្គ Live Show សប្ដាហ៍ទី1របស់ ឱក សុគន្ឋកញ្ញា

0

ពិតជាសាកសមជាកំពូលតារាចម្រៀង និង ជាតារាជួមុខមែនលើវិថីសិល្បៈប្រចាំប្រទេសកម្ពុជា ដោយធ្វើអ្វីចេញមកឃើញថា មិនដដែលៗធ្វើអោយគេ ធុញនោះទេ។ ម្ល៉ោះហើយមហាជននៅតែចាត់ទុក ឱក សុគន្ឋកញ្ញា ជាអាយ Idol ដ៏ពូកែហើយ មានសមត្ថភាពគ្រប់យ៉ាងមិនថាការច្រៀង ការរៀបចំតុបតែងខ្លួនឬជាស្ត្រីមេផ្ទះ។

ជោគជ័យលើសិល្បៈ សុគន្ឋកញ្ញា ក៏ជោគជ័យលើ ជីវិតស្នេហាមិនធម្មតាដែរ នាងបានស្វាមីចេះយល់ចិត្តហើយ តាមចិត្តគ្រប់យ៉ាង ។ ក្រៅពីនេះ លោកសុខលី ក៏ជាទីប្រឹក្សាការងារវែកផ្លូវដើរលើសិល្បៈអោយភរិយាបណ្តូលចិត្តទៀតផង។

កំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា នៅតែឈលើ តំណែងលេខ១ ក្នុងនាមជាតារាចម្រៀងលំដាប់ប្រទេស អ្នកនាងហែលឆ្លង ដោយការតស៊ូរគ្រប់ដំណាក់កាល ទំរាំបានមកទល់ពេលនេះ។ ម្ល៉ោះហើយអ្នកនាង រមែងលើកទឹកចិត្តដល់អ្នកគាំទ្រត្រូវជឿជាក់ហើយប្រយុទ្ឋជាមួយថ្ងៃថ្មី អោយជោគជ័យ។

ក្រឡេកមកមើលបច្ចុប្បន្ននេះ ឱក សុគន្ឋកញ្ញា កំពុងជាប់ដៃ ជាមួយការងារគណៈកម្មាការនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤។ បើទោះជាផ្នែកនេះអ្នកនាង ឆ្លងកាត់បានច្រើនដងក៏ដោយក៏មិនអាចនិយាយបានថាធុញនោះឡើយព្រោះ នោះជាការឆក់យកបទពិសោធន៍ ថ្មីៗនៅក្នុងជីវិតការងារ។

LEAVE A REPLY

Please enter your comment!
Please enter your name here