ធ្លាប់តែឃើញសម្ដែង តោះមកស្ដាប់ ភឹម តារាវិបុល ច្រៀងប្រូម៉ូតខ្លួនឯងម្ដងមើល

0

អ្នកស្នេហាវិស័យភាពយន្តខ្នាតធំ និងភាពយន្តភាគទូរទស្សន៍ ប្រហែលមិនមានអ្នកគាំទ្រច្រើនទេ ចាប់អារម្មណ៍ពីសមត្ថភាពច្រៀង របស់តារាសម្ដែង លោក ភឹម តារាវិបុល។ អ៊ីចឹង ហើយទើបក្នុងពិធីសម្ពោធភាពយន្តរឿង”ម្ចាស់បំណុល” របស់ផលិតកម្មមហាហង្ស ដែលត្រៀមចាក់ផ្សាយនៅ PNN កាលពីរសៀលថ្ងៃទី ៦ មេសា ហាក់ធ្វើឲ្យម្នាក់ៗ ភ្ញាក់អារម្មណ៍ខ្លាំង នៅពេលលោក បកស្រាយ បទចម្រៀង ២បទ ដើម្បីប្រូម៉ូតខ្លួនឯងនោះ។

វេទិកាដែលមានផលិតករ និងតួសម្ដែងយ៉ាងច្រើនកុះករ នារសៀលនោះ មិនត្រឹមតែប្រូម៉ូតស្នាដៃរឿង”ម្ចាស់បំណុល” ដែលមានចំនួន៤៦ភាគ និងត្រៀមចាក់ផ្សាយចាប់ពីថ្ងៃទី២០ មេសា ក្រោយចូលឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះទាំងមូល ក៏ផ្ដោតជាសំខាន់លើការប្រូម៉ូតតួឯកប្រុសស្រី តាមរយ:ឲ្យអ្នកទាំងពីរបកស្រាយបទចម្រៀង កណ្ដាលវេទិកាផងដែរ។ លោក ភឹម តារាវិបុល តួឯកប្រុស ដែលកន្លងមកស្ទើរមិនដែលឮលោក បកស្រាយបទចម្រៀងទាល់តែសោះនោះ បានច្រៀងបទចម្រៀង២បទ ហើយបទរបស់លោក ក៏ជាបទល្បីរបស់លោក ព្រាប សុវត្ថិ ដែលអ្នកណាក៏សរសើរថា លោកច្រៀងមិនចាញ់តារាចម្រៀងអាជីព។ តារារូបនេះបញ្ជាក់ថា ខ្លួនក៏មានសមត្ថភាពអាចច្រៀងបានមិនចាញ់អ្នកអាជីពផងដែរ ប៉ុន្តែបណ្ដាលមកពីមិនដែលមានឱកាស និងម្យ៉ាងចង់ចាប់អាជីពសម្ដែងឲ្យខ្លាំងតែមួយមុខ ទើបលោកមិនដែលរវល់នឹងអាជីពច្រៀង។ យ៉ាងណាមិញ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មបានអះអាងថា នឹងផ្ដល់ឱកាសឲ្យលោក ភឹម តារាវិបុល បកស្រាយបទចម្រៀងសម្រាប់ដាក់ក្នុងភាពយន្តដែលលោកសម្ដែង នាពេលខាងមុខ បន្ទាប់ពីលោក បញ្ចេញសមត្ថភាពច្រៀងបានល្អ នៅក្នុងពិធីនេះ។

ចង់ដឹងថា លោក ភឹម តារាវិបុល នៅពេលបកស្រាយបទចម្រៀង តើប្លែកត្រចៀកប៉ុណ្ណា សូមចុចស្ដាប់ទាំងអស់គ្នា៖

LEAVE A REPLY

Please enter your comment!
Please enter your name here