ភ្ញាក់ផ្អើលអតីត តារាសម្តែង តូច ស្រីពេជ្រ រៀបការជាមួយបុរសអាមេរិកនៅកំពត

0

រូបថតរៀបការជាច្រើន សន្លឹកបានបង្ហោះឡើង នៅលើបណ្តាញសង្គមរបស់ អតីតតារាសម្តែង តូច ស្រីពេជ្រ ដែលបានបាត់មុខចេញទៅនៅអាមេរិក។ម្ល៉ោះហើយទើបមាន ការលើកឡើងថា តូច ស្រីពេជ្រ មកស្រុកកំណើត សម្រេចបំណងធំៗដែលចង់បាន តាមគោលដៅ។

តាមប្រភពអោយដឹងថា តូច ស្រីពេជ្រ ទើបតែរៀបពិធីរៀបការ កាលពីថ្ងៃ១៤ កក្កដា ឆ្នាំ២០២២ មុននេះ នៅឯស្រុកកំណើត ស្រុកឈូក ខេត្តកំពត។ នេះជាបំណង ដែលនាងចង់បាន អោយញាតិសណ្តានបានឃើញ ថា ជាកូនស្រីត្រូវតែរៀបការតាមច្បាប់ប្រពៃណី ។ អ្វីដែលគេមើលឃើញ នាងបានដឹកដៃ គូស្នេហ៍អាណិកជន បានមកដល់មុខបងប្អូនឃើញ ហើយរៀបការពេញមុខយ៉ាង រំភើប។

ស្រីពេជ្រ មកលេងស្រុកកន្លះឆ្នាំ ហើយនាង នឹងឡើងទៅ អាមេរិកវិញ នាខែកញ្ញាខាងមុខ។ ការចំណាយពេលមកស្រុកយូរថ្ងៃ បែបនេះ ដោយសារតែនាង មានការនឹករលឹក ទឹកដី និងមិត្តភក្តិជិតដិតទាំងឡាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here