អតីត ស្វាមី ទូច ស្រីលក្ខណ៍ ចិញ្ចឹមចិត្ត២ឆ្នាំ ចង់ជួបកូនតែត្រូវបានហាមដាច់ខាត

0

ជារឿងគួរអោយភ្ញាក់ផ្អើល ដោយសារ ស្រាប់តែមានការ ទម្លាយចេញ ជាថ្មីដោយសារតែ មហាជនដឹងថា អ្នកនាង ទូច ស្រីលក្ខណ៍ បានលែងលះគ្នា ជាមួយស្វាមីរៀបការយូរខែមកហើយ។ ពេលនេះ លេចចេញនូវរឿងរ៉ាវ កើតឡើងជាបន្តហើយ អតីតស្វាមី របស់តារាសម្តែងរូបនេះ នៅតែមិនយល់ ដោយសារកូនប្រុសក៍ជាដំណក់ឈាម បែរជាផ្តាច់ការទាក់ទងដោយ បំបិទនឹងភ្នែកស្រស់ៗទោះ មិនអោយជួប ទោះជារូបភាពណាក៍ដោយ។

ទូច ស្រីលក្ខណ៍ បានប្រមូលមកវិញ នូវស្នាមញញឹម ស្រាប់តែផ្ទុះឡើង ជាថ្មី និងបង្ហាញមកនូវរឿងរ៉ាវមួយចំនួន បាន ទម្លាយចេញម្តងទៀត ។ អតីតស្វាមី មិនចង់បានអ្វីត្រឹមតែភាពយុត្តិធម៌ មិនថាការជួបមុខកូនឬ ទ្រព្យក្នុងផ្ទះ។ ប្រភពលើកឡើងថា លោកMorten Kvammen. រយៈពេល២ឆ្នាំមកហើយ ត្រូវបាន ខាងអតីតភរិយា ហាមមិនអោយជួប ។ ពេលខ្លះឪពុកកូនជួបគ្នា ម្តងៗ មិនអោយឃើញ ឬប៉ះពាល់។ ជាទំលាប់មុនពេល ចេញសញ្ញា តឹងតែងនេះ អតីតស្វាមី រមែងសុំកូនដោយសៅរ៍ឬអាទិត្យ មកលេង ជួបជុំ ហើយក៍ឯកភាពគ្នា ហើយល្ងាចថ្ងៃអាទិត្យ យកមកផ្ទះវិញ។ ប៉ុន្តែ២ឆ្នាំចុងក្រោយនេះមិនបាន សហការដូចអ្វីដែល បាននិយាយគ្នា។

ម្ល៉ោះហើយទើបធ្វើអោយ អតីតស្វាមី ទូច ស្រីលក្ខណ៍ ដែលជាជនបរទេស មានការមិនពេញចិត្ត ព្រោះជាឪពុកដែរ ហេតុអ្វីក៍ មិនអោយឪកូនជួបគ្នា។រីឯផ្ទះដែល ស្រីលក្ខណ៍ នៅរាល់ថ្ងៃក៍ជាទ្រព្យខាងស្វាមីទិញផ្ទាល់។ កាន់តែខ្លោចចិត្ត ឪពុកម្តាយ ខាងប្រុស ខំចំណាយលុយ ជិះយន្តហោះ មកកម្ពុជា ក៍មិនបានជួបចៅសូម្បី១ថ្ងៃ។ ការជួបរវាងឪពុកនិងកូនម្តងៗ គឺដូចជាទៅសុំទានហើយ បង្កការលំបាក បិទទ្វារបងមិនអោយចូល ទាំងនោះជាផ្ទះអតីតស្វាមី ទិញដោយថវិកាខ្លួនឯង១០០%សូម្បីតែ ទូច ស្រីលក្ខណ៍ក៍ដឹងច្បាស់ រឿងផ្ទៃក្នុង។

យ៉ាងណា នេះជាការលើកឡើងមួយ ចំនួន ដោយរំពឹងថា តារាសម្តែង ទូច ស្រីលក្ខណ៍ ចូលរួមបកស្រាយ រាល់អ្វីដែលបានលើកឡើង អោយអ្នកគាំទ្របានដឹងជ្រាបតបវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here