មាន សូនីតា និង ហង្ស ម៉ានីតា លេងឈុតបែបឥណ្ឌាព្រមគ្នា

0

មានការភ្ញាក់ផ្អើលខ្លាំងណាស់ ដែល កញ្ញា មាន សូនីតា និង កញ្ញា ហង្ស ម៉ានីតា ជាសិស្សប្អូនកំពុងមមាញឹក ប្រឡងបវរកញ្ញា ស្រាប់តែទទួលការ ទាក់ទាញក្នុងការគ្រងឈុត សម្លៀកបំពាក់បែបឥណ្ឌា និង ថតរូបដូចទៅនឹងតួអង្គស្ត្រីឥណ្ឌា ដែលកំពុងតែទទួលបានការចាប់អារម្មណ៍នៅក្នុងសាច់រឿងមួយ ។ អ្នកទាំង២ សុទ្ធតែបាន រំលេចដោយ ទឹកមុខនិងរូបសម្រស់ម្យ៉ាងៗ ម្នាក់ក្រោមការសរសើរពីអ្នកទស្សនា។

កញ្ញា មាន សូនីតា តារាសម្តែងមុខស្រទន់ មានមន្តស្នេហ៍ នៅតែរក្សាបាន ប្រជាប្រិយភាព យ៉ាងល្អដូចដើម។ មិនត្រឹមតែជោគជ័យលើ សិល្បៈនោះទេ នាងក៍ខ្លាំងលើផ្នែក បើកអាជីវកម្មផងដែរ ដោយមានហាងកាហ្វេប្រេនមួយ។ មកទល់ពេលនេះ មាន សូនីតា បិទបេះដូងហើយ ដោយមានបុរសជាគូស្នេហ៍ ក្នុងចិត្តរួចហើយកំពុងមើលចិត្ត។

ឯកញ្ញា ហង្ស ម៉ានីតា ជានារីម្នាក់ដែល មានប្រវត្តិចូលប្រឡង បវរកញ្ញា ច្រើនដង ហើយក៍ជាកញ្ញាឯកទេសចរណ៍អន្តរជាតិចូលដល់ ៥រូបចុងក្រោយ។ ពេលនេះ កូនខ្មែរកាត់បារាំង រូបនេះ កំពុងតែមានប្រជាប្រិយភាព បន្ទាប់ពីនាងចូលមកប្រកួត កម្មវិធីចក្រវាឡកម្ពុជា ឆ្នាំ២០២២ ដោយមហាជនខ្លះដាក់ទិសដៅថានាងជាម្ចាស់មកុដមិនខាន។យ៉ាងណា នៅមានបេក្ខភាពច្រើនទៀតកំពុងបង្ហាញ សមត្ថភាព ដើម្បីឆ្មក់ឱកាសយកមកុដ។

LEAVE A REPLY

Please enter your comment!
Please enter your name here