ទម្លាយមូលហេតុ នៅពីក្រោយភាពហ៊ឹកហាក់នៃការសែនព្រេនរបស់ បារមីស្នងលោកតា ដំបងដែក

0
- Advertisement Banner -

កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២២ លោកស្រី ហង្ស សុវណ្ណារី អគ្គនាយិការក្រុមហ៊ុនល្បីឈ្មោះមួយ និងជាអ្នកស្នងរូបបារមីលោកតាដំបងដែក បានរៀបចំពិធីសែនព្រែនយ៉ាងកក្រើកនៅបុរីពិភពថ្មីឈូកវ៉ា៣តែម្ដង ដោយមានជ្រូកខ្វៃរហូតដល់៩ក្បាល និង មានអមោយភ្លេងភ្លាត់ផងដែរ។ លោកស្រីបញ្ជាក់ថា ពិធីសែនធំនេះ មិនមែនលោកស្រី និង ក្រុមការងារជាអ្នករៀបចំសែនសំណែនថ្វាយលោកតាដំបងដែកនោះទេ តែគឺជាពិធីសែនលាបំណន់របស់កូនចៅលោកតាតែប៉ុណ្ណោះ ដោយម្នាក់មកបន់លក់ដីប្រមាណ៤០ហិកតារ នៅកំពង់សោម ហើយ៦ថ្ងៃក្រោយក៏ដាច់ដូចបំណង ក៏យកជ្រូក៥មកសែន ហើយជ្រូក៤ក្បាលទៀត គឺអ្នកមករកលោកតា សុំអោយលោកតាជួយលក់ខុនដូរ និង ជួយលក់ហ្គារ៉ាស់សាំងដាច់ ទើបសុំយកជ្រូកមកថ្វាយ ហើយលោកស្រីក៏រៀបចំអោយធ្វើពិធីសែនលាបំណន់នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២២ មុននេះ។

លោកស្រីថា លោកតាមិនដែលបង្គាប់ទ្រនឹបនោះទេ ប៉ុន្តែអ្នកមករកលោកតា តែងតែបន់អោយជួយរឿងផ្សេងៗ ទើបក្រោយពេលជោគជ័យក៏តែងតែមកសែនលាបំណន់បែបនេះជារឿយៗ។ លោកស្រី មិនហ៊ានអះអាងថា បារមីលោកតាដំបងដែកដែលលោកស្រីកំពុងស្នង មានបារមីពូកែស័ក្តសិទ្ធយ៉ាងណានោះទេ ប៉ុន្តែអ្នកមករកលោកតាច្រើនណាស់ ត្រលប់មកសែនវិញធំដុំជាប្រចាំ ដែលធ្វើអោយគេមើលឃើញថា លោកតាមានបារមីខ្លាំងក្នុងការបន់ស្រន់ពិតមែន ទើបនៅផ្ទះស្នងរូបលោកតា គឺតែងតែមានពិធីបន់ស្រន់ និង សែនលាបំណន់។ លោកតាក៏បានថ្លែងថា អ្នកដែលចង់មករកលោកតា អាចទៅបុរីពិភពថ្មីឈូកវ៉ា៣ ឬ ខលតាមលេខ
☎️098571552
☎️095571552

LEAVE A REPLY

Please enter your comment!
Please enter your name here