អៀង វិច្ឆ័យ នៅតែបន្តផ្អឹបរឿងស្នេហា

0

ច្រើនឆ្នាំហើយ ដែល អៀង វិច្ឆ័យ បានបម្រើការងារ ក្នុងវិស័យសិល្បៈ ក្នុងនាមជា ពិធីករ សម្បូរ វោហារស័ព្ទ។ តូបសម្បត្តិរបស់ លោកត្រូវបាននារីៗ សរសើរគ្រប់គ្នា ថា សង្ហា គួរអោយចូលចិត្ត។ ប៉ុន្តែច្រើនឆ្នាំ កន្លងមកនេះ តាំងពីល្បីឈ្មោះ មក វិច្ឆ័យ មិនដែលសារភាពថា មានគូស្នេហ៍ជាមួយនារីណាឡើយ។

មិនដឹងថា ពេលណា បុរសមុខស្រស់រូបនេះ ព្រមបើកបេះដូងទទួលយកស្នេហ៍អោយ ហ្វេនៗ បានដឹងឡើយ។ លោកច្រើនតែគិតលើការងារ ជាងគិតរឿងស្នេហា។ ខ្លះថា វិច្ឆ័យមានអ្នកតាមឃ្វែលបេះដូង ហើយ ដោយមិនចង់អោយគេដឹងព្រោះនោះជីវិតផ្ទាល់ខ្លួន។ បោះជំហ៊ាន តាំងពីប្រឡងប្រុសស្អាតមក វិច្ឆ័យ កម្រប្រកាសអោយគេដឹងថា លោកពេញចិត្តនារីណាណាស់ ។ មិនដឹងថាក្នុងចិត្ត ចង់ការមានគូ យកប្រពន្ឋអាយុ ប៉ុន្មានឡើយ។

ពិធីកររូបនេះ សព្វថ្ងៃកំពុងគ្រប់គ្រង កម្មវិធី ផេកកម្សាន្តផ្ទាល់ខ្លួនមួយ ដែលមានការគាំទ្រ និងល្បីល្បាញ។ លោកនៅតែ បម្រើការងារទូរទស្សន៍បាយ័ន ហើយរឿង សម្តែងភាពយន្តប្រហែលជាលោក មិនទទួលទៀតឡើយ យោងលើភាពមមាញឹកសព្វថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here