លោក សៀក ប៊ុនណារី និង លោកអភិបាលស្រុកទ្រាំង ប្រគល់អំណោយមនុស្សធម៌មុនចូលឆ្នាំ

0

កាលពីពេលថ្មីៗ លោកតាលោកយាយចំនួន20គ្រួសារនៅ ភូមិធម្មតា ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានទទួលអំណោយ កាលពីថ្ងៃទី6-4-2022 ដោយគេឃើញ សៀក ប៊ុនណារី ដែលជាអ្នកកៀកគរជំនួយ និងឪក្មេក គឺលោក សុឹម មឿន ប្រធានប្រជាការពារ តំណាងអោយសប្បុរសជន​ បានយកអំណោយទាំងអស់ទៅប្រគល់ជូន។ ជំនួយដែលទទួលបាននោះរួមមាន ប្អូនស្រី #ស្រីពេជ្រ_និងសប្បុរសជននៅប្រទេសចិនតៃវ៉ាន់ចំនួន 400$, ប្អូនស្រី #សុិន_ចរិយា និងគ្រួសារ ចំនួន 450$ , អ្នកស្រី #មាស_សូភីនី និងសប្បុរសជននៅសហរដ្ឋអាមេរិក 200$ ។ ជំនួយដែលនាំយកទៅនោះ ក៏មានការចូលរួមពីគណអធិបតីក្នុងកម្មពីធី ដូចជា អភិបាលស្រុកទ្រាំង លោក ឈួន ផាន់នី និង លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិ​ក្រុមយុវជន សយក ភ្នំពេញ ដើម្បីចែកជូនលោកតាលោកយាយនៅភូមិខាងលើ។

ជំនួយដែលយកទៅជូននោះ 1= អង្ករ50គីឡូ 2= ទឹកត្រី1យួរ 3= ទឹកសុីអុីវ​1យួរ 4=​អំបិល1គីឡូ 5= ស្ក1គីឡូ 6= ប៊ីចែង1ថង់ធំ 7=ប្រហុកមួយគីឡូត៌ 8= ថវិកា​10000រៀល​ក្នុងមួយគ្រួសារ ហើយគ្រួសារខ្លះទទួលបាន20000រៀល។ ក្នុងនោះប្រជាការពារ​ក្នុងម្នាក់ក៏ទទួលបាន 10000រៀល មេភូមិនិងអនុភូមិ ក្នុងម្នាក់15000រៀល និងក្រុមសង្គហៈ ក្នុងម្នាក់10000រៀលផងដែរ ។
សមាសភាព​ចូលរួមកម្មពិធីនេះរួមមាន
#ថ្នាក់ស្រុកមាន លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក, លោក ព្រំ ឆាត សមាជិកក្រុមប្រឹក្សាស្រុក, លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង​, លោក អ៊ុំ ចំរើន អភិបាលរងស្រុក, លោកប្រធានការិ សង្គមកិច្ច, លោកប្រធានការិរដ្ឋបាលហិរញ្ញវត្ថុ, លោកទឹម អ៊ុយ មេឃុំខ្វាវ,
លោកម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា សយក ស្នាក់ការកណ្តាល; លោកស្រី សូនីតា លេខា សយក ស្នាក់ការកណ្តាល; និង លោក ណន ម៉ាណុនលេខា សយក ស្នាក់ការកណ្តាល។

LEAVE A REPLY

Please enter your comment!
Please enter your name here