លៀក លីដា ប្រាប់មូលហេតុ ដាក់បញ្ចាំងរឿង” ស្នេហា Private ” ថ្ងៃចូលឆ្នាំ

0

កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២២ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានសម្រេចដាក់បញ្ចាំងភាពយន្តរបស់ខ្លួនជាផ្លូវការក្រោមចំណងជើងថា «ស្នេហា Private» នៅគ្រប់រោងកុន ដោយភាពយន្តនេះ នឹងដំណើរការលក់សំបុត្រគ្រប់រោងផ្សារទំនើប ចាប់ពីថ្ងៃទី១៤ មេសា គឺចំថ្ងៃចូលឆ្នាំខ្មែរតែម្ដង។ មានមូលហេតុធំមួយដែលធ្វើអោយផលិតកម្មមួយនេះ សម្រេចចិត្តជ្រើសយករឿងមួយនេះ ដំបូងគេយកដាក់បញ្ចាំងមុនគេក្រោយរោងកុនបើកឡើងវិញ ខណៈដែលក្នុងពេលកូវីដផ្ទុះខ្លាំង ផលិតកម្មនេះ សម្ងំផលិតបានភាពយន្តជាច្រើន។

លោក លៀក លីដា បញ្ជាក់ថា មកទល់ពេលនេះផលិតកម្ម LD ផលិតបានភាពយន្តទាំងបែបកំប្លែង ទាំងបែបរន្ធត់បានមិនតិចរឿងនោះទេ ដោយលោកបានប្រើភាសាថា នៅក្នុងកុងគឺមានតែសមិទ្ធផលភាពយន្តជំនួសអោយប្រាក់ដុល្លារនោះផង។ ប៉ុន្តែហេតុផលដែលលោកសម្រេចចិត្តជ្រើសយករឿងមនោសញ្ចេតនាបែបកំប្លែងរឿង «ស្នេហា Private» គឺដោយសារតែលោកយល់ថា រយៈពេលកូវីតផ្ទុះខ្លាំង គឺបងប្អូនប្រជាពលរដ្ឋភាគច្រើនគឺមានអារម្មណ៍តានតឹង ទើបលោកសម្រេចដាក់ភាពបែបសប្បាយៗ និង ស្នេហាស្វីតៗនេះ ដើម្បីបញ្ចប់នូវអារម្មណ៍តានតឹង។ លោកទទូចអោយមានការគាំទ្រស្នាដៃខ្មែរ និង ទទូចអោយម្ចាស់រោងកុន ជួយដាក់បញ្ចាំងក្នុងម៉ោងល្អ និង យោលយោគកុំអោយរហ័សដករឿង ឬ កាត់បន្ថយម៉ោង នៅពេលអ្នកទស្សនាមិនគ្រប់ភាគរយ។ ភាពយន្តនេះ ក៏នឹងដាក់បញ្ចាំងនៅតាមបណ្ដាខេត្តមួយចំនួន ដែលគ្មានរោងទំនើបផងដែរ ឭ។ ដោយឡែកសម្រាប់អ្នកចង់ទស្សនាតាម App Angkor CD ក៏នឹងបានទស្សនានៅមួយសប្ដាហ៍ក្រោយដាក់បញ្ចាំង។

គួរបញ្ចាំងផងដែរថា ភាពយន្តនេះបង្ហាញពីយុវវ័យ២គូ ដែលស្រលាញ់គ្នា តែមិនហ៊ានបង្ហាញ ហើយដំណើររឿងគឺបានបង្កើតនូវបញ្ហាជាច្រើន ដែលបណ្ដាលមកពីភាពលាក់បាំងរបស់ពួកគេ ដោយមានឈុតឆាករ៉ូម៉េនទិកខ្លះ សប្បាយខ្លះ កម្សត់ខ្លះ ហើយចុងក្រោយ ដោយសារតែភាពទទួលខុសត្រូវទើបធ្វើអោយពួកគេ បានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់។ ភាពយន្តនេះក្រៅពីសម្ដែងដោយតួល្បីៗ និង ស្អាតៗ ក៏មានកម្រិិតផ្នែក Sound , Color និង ប្លង់ល្អមិនចាញ់ភាពយន្តបរទេសផងដែរ ដែលបង្ហាញពីការរីកចំរើនខ្លាំង នៃភាពយន្តខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here