ផ្តើមពីការស្រលាញ់ក្បាច់គុណល្បុក្កតោ និងចង់លើកស្ទួយវិស័យគុណល្បុក្កតោ ស្រីអូន បានដាក់ទុនផលិតបទ“អ្នកចម្បាំង” ប្រគល់ជូនសហព័ន្ធគុណល្បុក្កតោ

0

 
ភ្នំពេញ៖ មិនសរសើរមិនបានមែន ស្រីអូនអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ មិនត្រឹមតែមានទឹកចិត្តស្មោះសដើរជួយអ្នកខ្វះខាតឬអ្នកត្រូវការជំនួយនោះទេ ប៉ុន្តែដោយសារតែមានចិត្តស្រឡាញ់និងចង់លើកស្ទួយក្បាច់គុណល្បុក្កតោខ្មែរ ស្រីអូនក៏បានចំណាយថវិការផ្ទាល់ខ្លួនដាក់ក្នុងការទុនផលិតបទចម្រៀងមួយនេះនឹងរួមសហការដោយសហព័ន្ធ ល្បុក្កតោខ្មែរ ដែលមានចំណងជើងថា “អ្នកចម្បាំង” ក្នុងគោលបំណង់ដើម្បីប្រគល់ជូន គណៈកម្មាធិការជាតិរៀបចំ SEA Games លេីកទី៣២ ឆ្នាំ២០២៣ ដោយមិនគិតពីផលចំណេញឡើយ ដើម្បីអោយខាងសហព័ន្ធអាចយកបទនេះទៅប្រើប្រាស់ក្នុងវិស័យក្បាច់គុណបាន។

គួរអោយដឹងដែរថា បទចម្រៀង “អ្នកចម្បាំង” មួយនេះគឺត្រូវបានផលិតយ៉ាងសម្រិតសម្រាំងឡើងដោយផលិតកម្មរាម ដោយមានការបញ្ចូលបទភ្លេងបុរាណនិងច្រៀងបង្អួតពីក្បាច់គុណល្បុក្កតោរបស់ខ្មែរយើង ដែលអាចសបញ្ជាក់បានថាទោះបីជាយើងរស់នៅក្នុងសម័យទំនើបយ៉ាងណាក៏ដោយ ក៏ពួកយើងមិនដែលភ្លេចនូវប្បធម៌ដ៏ស្រស់បំព្រងដែលបុព្វបុរសយើងបានបន្សល់ទុកអោយនោះឡើយ។
តាមរយៈពាក្យសម្តីផ្ទាល់របស់ស្រីអូនគឺគាត់ចង់លើកតម្កើងក្បាច់គុណក៏ដូចជាវប្បធម៌ខ្មែរយើងដើម្បីអោយជាតិសាសន៍ដទៃបានស្គាល់មិនថាតាមរយៈបទចម្រៀងឬខ្សែភាពយន្តនោះឡើយ ។ ហើយបើទោះបីជាមិនមានផលតបស្នងអ្វីមកវិញក៏ដោយ ស្រីអូនគឺពេញចិត្តនឹងធ្វើវាក្នុងនាមជាកូនខ្មែរមួយរូបដែលឈរនៅលើអាណាចក្រខ្មែរដ៏អស្ចារ្យមួយនេះ។

យ៉ាងណាមិញ បទចម្រៀងមួយនេះគឺមិនធ្វើអោយស្រីអូនខកបំណងឡើយ ព្រោះវាមានលក្ខណៈពិរោះនិងប្លែកពីគេ រីឯអត្ថន័យវិញគឺចាក់ចំបេះដូងអ្នកសេ្នហាគុណខ្មែរតែម្តង។ មួយវិញទៀត សូម្បីតែMVក៏មានគុណភាពអន្តរជាតិ ដោយបានចូលរួមពីសំណាក់អ្នកដឹកនាំរឿង Holywood ថែមទៀតផង។ ហេតុនេះហើយស្រីអូនសង្ឃឹមថាបទចម្រៀងមួយនេះនឹងអាចក្លាយជាស្ពានមួយដែលចម្លងវប្បធម៌ខ្មែរយើងទៅអោយជនបរទេសបានស្គាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here