ជំនួបតារាប្រុសស្រីល្បីៗ 180 នាក់ក្នុងថ្ងៃសម្ភោធដាក់លក់ជាផ្លូវការនូវ ស្រាបៀCambodia Premium Draft ច្រកដបដំបូងបំផុតនៅកម្ពុជា និង អាស៊ីអាគ្នេយ៍

0

នាល្ងាចថ្ងៃទី 7 ខែ មេសា ឆ្នាំ 2022 មុននេះ ក្រុមហ៊ុន Khmer Beverages ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនឈានមុខគេបំផុតនៅកម្ពុជា លើការផលិតស្រាបៀរ និង ភេសជ្ជៈ បានប្រារព្ធធ្វើពិធីជប់លៀងដ៏អស្ចារ្យ « 180 Glow Party Premium Draft Beer » ដើម្បីស្វាគមន៍សមាជិកថ្មីរបស់ Cambodia Beer គឺ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ( Cambodia Premium Draft)។ នៅក្នុងកម្មវិធីនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក​ឧកញ៉ា លាង ពៅ (​ភី​ធើ​រ​) ជាអគ្គនាយក​ក្រុមហ៊ុន Khmer Beverages , លោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្ម និងសមាជិក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង​ថ្នាក់ដឹកនាំ​នៃក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រួមទាំងវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់សិល្បករ-សិល្បការិនីល្បីៗ ជាច្រើនរហូតដល់ 180 នាក់ថែមទៀតផង។

នៅក្នុងកម្មវិធីជប់លៀងអបអរសម្មិទផលថ្មីនេះផងដែរ គេសង្កេតឃើញមានការដើរបង្ហាញម៉ូដបែប Glow in the dark ពីសំណាក់តារាម៉ូដែលរំលេចនូវការតែងខ្លួនប្លែកៗ ស្រស់ស្អាត រួមទាំងវត្តមានតារាចម្រៀង លោក Zono, លោក វង្ស តារារតនា, កញ្ញា យូរី ព្រមទាំងតារាសម្ដែង និង តារា TikTok ល្បីៗដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងបណ្ដាញសង្គម បានអញ្ជើញចូលរួម រីករាយកម្សាន្ត ច្រៀងរាំ និង គាស់ភ្លក់រសជាតិស្រាបៀ Draft premium យ៉ាងកុះករញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពអធឹកអធមទ្វេរឡើងថែមមួយកម្រិតទៀត។

លោក ឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន Khmer Beverages បានមានប្រសាសន៍ថា « ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស តែងនាំនូវអ្វីប្លែក និងថ្មីលើសពីការរំពឹងទុករបស់អតិថិជន ដោយសម្រេចផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ។ អតិថិជនអាចពិសាស្រាបៀរ ដ្រាហ្វ នៅផ្ទះ និងគ្រប់ទីកន្លែងយ៉ាងងាយ ខុសពីសម័យមុន ដែលតម្រូវឲ្យអតិថិជនទៅបារ៍ ផាប់ ឬភោជនីយ៍ដ្ឋានផ្ទាល់ ទើបអាចទទួលទាន ស្រាបៀរដ្រាហ្វបាន» ។

គួរឲ្យដឹងថា ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានផលិតឡើង ដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុត ឬ Super Fresh និងមានអាយុកាល រហូតដល់ទៅ ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតង ដែលមានឡាប៊ែលពិសេស អាចបញ្ចេញពន្លឺ នៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹត ឬ Glow in the dark ។ ដបរបស់ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វនេះ ត្រូវបានរចនាយ៉ាងប្រណិត និងមានសញ្ញាផ្កាយនៅកដប ដែលនឹងប្រែពណ៌ពីប្រាក់ ទៅជាខៀវ នៅពេលស្រាបៀរត្រជាក់ដល់កម្រិត ដ៏ដូចជាមានកម្របងាយស្រួលបើក និងមានសំឡេងពិរោះ ។ លក្ខណៈពិសេសទាំងនេះ គឺមានតែស្រាបៀរ កម្ពុជា តែប៉ុណ្ណោះ ។

លោកឧកញ៉ា លាង ពៅ បន្តអះអាងថា « ខ្ញុំបាទហ៊ាននិយាយថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនទីមួយ នៅប្រទេសកម្ពុជា ហើយក៏ប្រហែលជានៅអាស៊ីអាគ្នេយ៍ផងដែរ ដែលផលិតស្រាបៀរ ព្រីមៀម ដ្រាហ្វ ច្រកក្នុងដប ។ វាគឺមិនមែនជាស្រាបៀរ ដ្រាហ្វធម្មតានោះទេ វាគឺជាព្រីមៀម ដ្រាហ្វ បៀរ ច្រកចូលក្នុងដបពណ៌បៃតងយ៉ាងល្អប្រណិត » ។

ដើម្បីធ្វើឲ្យផលិតផលថ្មីនេះ ទទួលបានជោគជ័យ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្ថែមឲ្យដឹង ពីផែនការផ្សព្វផ្សាយយ៉ាងដូច្នេះថា « ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ជាផលិតផលថ្មីបំផុត សម្រាប់ទីផ្សារកម្ពុជា ដូច្នេះអតិថិជននឹងស្គាល់ ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍របស់ស្រាបៀរថ្មីនេះ កាន់តែច្បាស់តាមរយៈទូរទស្សន៍ វិទ្យុ និងប្រព័ន្ធឌីជីថលនានា ។ ក្រៅពីនេះ ក្រុមហ៊ុន ក៏នឹងបង្កើតកម្មវិធីកម្សាន្តប្លែកៗ ជូនអតិថិជន និងផ្តល់ជូនប្រូម៉ូសិន ជាច្រើនផងដែរ» ។

ក្រោយភ្លក់រសជាតិស្រាបៀរថ្មីនេះ ភ្ញៀវកិត្តិយសបានលាន់មាត់សរសើរអំពីរសជាតិស្រស់បំផុត ក្លិនឈ្ងុយ និងពិសេសស្ងប់ស្ងែងទៅលើរូបរាងដបយ៉ាងប្រណិតដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark។

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេក្នុងស្រុក លើផលិតកម្មស្រាបៀរ និងភេសជ្ជៈ ដែលតែងតែបង្កើតជម្រើសច្រើន និងនាំយកផលិតផលថ្មីប្លែក ជូនដល់អតិថិជនជានិច្ច ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន មានផលិតផលល្បីៗជាច្រើន ដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលល្បី និងទទួលបានការគាំទ្រជាខ្លាំង នៅលើទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here