ផូផង់បែបនេះ Saifon សង្ឃឹមចូលចុះពេលឡើងប្រកួតកម្រិតអន្តរជាតិ

0

នាពេលឆាប់ៗនេះ កញ្ញា ភេទទី៣ និងជាម្ចាស់មកុដឆ្នាំ២០២០ នាង សៃហ្វុង និងរៀបចំខ្លួនហោះទៅកាន់ប្រទេសថៃហើយ ដើម្បីបំពេញ បេសកកម្មជាអ្នកតំណាង កម្ពុជា ប្រកួតបវរកញ្ញាភេទទី៣ អន្តរជាតិ។ រដូលកាលថ្មីនេះ អ្នកគាំទ្រជាច្រើន មានទំនុកចិត្តថា កម្ពុជាដណ្តើម បានភាពលេចធ្លោ មិនខានព្រោះ សម្រស់សៃហ្វុងស្អាត ណាស់ទាំងដងខ្លួន កម្ពស់ ទម្រង់មុខមាត់ ដំណើរបានទាំងព្រម។

កញ្ញាSaifonMiss Queen Cambodia 2020 បានត្រៀមខ្លួនរួចជាស្រេចដេីម្បីចូលរួមប្រកួតដណ្ដេីមម្កុដជាមួយនឹងបវរកញ្ញាភេទទី៣ជុំវិញពិភពលោកក្នុងកម្មវិធី Miss International Queen Pageant ដែលជាកម្មវិធីបវរកញ្ញាភេទទី៣ដែលធំជាងគេបំផុតលេីពិភពលោក នៅក្នុងប្រទេសថៃនាពេលខាងមុខនេះផងដែរ ។ ម្ល៉ោះហើយគេ រំពឹងថា សៃហ្វុងធ្វើកិច្ខការនេះ បានល្អយ៉ាងគាប់ប្រសើរ ទោះបីជាលទ្ឋផលបែបណា។ម្យ៉ាងឆ្នាំនេះយើង មានការត្រៀមខ្លួនរួចរាល់សម្រាប់ ព្រឹត្តិការណ៍ ប្រកួតលក្ខណៈអន្តរជាតិ ដ៍សំខាន់នេះ។

កម្ពុជាបានជម្រុញ ការលើកកម្ពស់វិស័យបវរកញ្ញាភេទទី៣ នាពេលបច្ចុប្បន្នដោយ មិនបានរើសអើងអ្វីឡើយ។ ដោយសារភេទទី៣ ក៍ជាមនុស្សរស់ក្រោមចក្រវាឡតែមួយដូចគ្នា ហើយមានសិទ្ឋិអភិវឌ្ឍសង្គម ចូលរួមគ្រប់កិច្ចការដែល មានបាន។ ដូចនេះគ្មានអ្វីហាមនោះទេ។ យើងសូមចូលរួមលើកទឹកចិត្ត ដល់បវរកញ្ញារូបនេះជាមុនដើម្បី មានកម្លាំងចិត្តប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here