ឆន សុវណ្ណរាជ អង្រួនបេះដូងអ្នកគាំទ្រក្រោយបង្ហាញភាពស្និតស្នាលនឹងនារីម្នាក់ដល់ថ្នាក់ឱបថើប

0

នៅពីក្រោយ ការបង្ហាញមុខនេះ អ្នកគាំទ្រជាច្រើន បានកំពុង តាមដានមើលថា លោក ឆន សុវណ្ណរាជបន្តដឹកដៃគូស្នេហ៍ ដែលបង្ហាញអោយគេឃើញ ចូលរោងតាមការរំពឹងទុកបានដែរទេ។ ប្រសិនបើលោក បានរៀបការនោះមែន មិនដឹងផ្អើលបែបណាឡើយ ហើយនិងក្លាយជាព្រឹត្តិការណ៍ សំខាន់ជាថ្មីក្នងសិល្បៈ។

លោក ឆន សុវណ្ណរាជ បានបង្ហាញអត្តសញ្ញាណគូស្នេហ៍ដែលមានហ្វេសប៊ុកឈ្មោះថា Xing Sorng និងបានសរសេរ Caption មួយឃ្លាថា ៖ «ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ Xing Sorng» ។ បើទោះបីជាទើបតែបង្ហាញរូបភាពស្និទស្នាលគ្នាបែបនេះឱ្យហ្វេនឃើញក្ដី ក៏ប៉ុន្ដែគេចាប់អារម្មណ៍ថា នារីម្នាក់ដែល ឆន សុវណ្ណរាជ កៀកស្មាយ៉ាងស្អិតនេះ គឺជានារីម្នាក់ដែលលោកធ្លាប់បានបង្ហាញមុខ កាលពីថ្ងៃខួបកំណើតម្ដងរួចមកហើយ ព្រមទាំងព្រលយពាក្យថា «អូនៗ» ពេញៗមាត់ថែមទៀតផង។
ក្រៅពីបង្ហោះនៅលើហ្វេសប៊ុកហើយនោះ នៅលើ IG របស់លោក ឆន សុវណ្ណរាជ វិញក៏មិនធម្មតាប៉ុន្មានដែរ ពោលគឺ ថើបថ្ពល់ស្នេហា សម្ញែងហ្វេនថែមទៀតផង។

ជាការកត់សម្គាល់ កន្លងមកលោក ឆន សុវណ្ណរាជ កម្របង្ហាញរូបភាពស្និតស្នាលជាមួយនារីណាម្នាក់ ក្រៅពីមិត្តរួមអាជីពជាមួយលោកនោះឡើយ។
កន្លងមកមានទស្សនិកជនបាននាំគ្នាផ្គូផ្គងលោក ឆន សុវណ្ណរាជ ជាមួយនឹងតារាចម្រៀងអ្នកនាងឪក សុគន្ធកញ្ញា ប៉ុន្តែក្រោយតារាស្រីរូបនេះបានចូលរោងការជាមួយបុរសផ្សេងមក ធ្វើអោយរឿងនេះបានស្ងប់ស្ងាត់ទៅវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here