អ្នកគ្រប់គ្រងMiss Grand ប្រកាសមិនអោយបវរកញ្ញាខ្លួន ទៅបំពាក់ មកុដ បវរកញ្ញាប្រទេសឆេក

0

មានរឿងមួយចំនួន បានបង្ហាញនូវការ មិនពេញចិត្តចំពោះការ មិនអោយតម្លៃ របស់ ការរៀបចំបវរកញ្ញា នៅប្រទេស ហើយបានស្នើអោយអ្នករៀបចំMiss Grand អញ្ជើញ រាជនីមកុដ នៅប្រទេសវៀតណាមទៅទីនោះ។ លោកណាវ៉ាត់ បានបដិសេធ ហើយក៍មិនអនុញ្ញាត អោយទៅឡើយក្រោមហេតុផល មិនល្អក្នុងការរៀបចំនោះ។

✨ Boss ណាវ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់ថា Queen Tien មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​បវរកញ្ញា​ Czech Republic 2022 ដើម្បីផ្តល់មកុដដល់ Miss Grand Czech Republic 2022 ឡេីយ​ ព្រោះតែ​ Boss ណាវ៉ាត់​មិនពេញចិត្ត​ ដោយសារតែ​កម្មវិធី​បវរកញ្ញា​ Czech មិនបានផ្តល់កិត្តិយសដល់ MGI ដោយយកអ្នកជាប់​ចំណាត់ថ្នាក់​រងទី3​ មកដាក់​កម្មវិធី​ Miss Grand។

ជ័យលាភី​បានត្រូវទៅ​ Miss World រងទី1​ ទៅ​ Miss Supranational រងទី2​ ទៅ​ Miss International ហេីយ​រងទី3​ គឺបាន​អនុញ្ញាតឱ្យម្ចាស់ក្សត្រី Grand 2021 ជា​អ្នក​ផ្តល់មកុដអោយ​ ប៉ុន្តែ វាពិតចម្លែកណាស់ដែល​អោយ​ រងទី3​ មក​កម្មវិធី​ Grand ។ បើ​ទោះ​គេ​ជួល​តម្លៃ ៥០០០០ ដុល្លារ និង​សំបុត្រ​យន្តហោះ​ក៏​គាត់​មិន​ទៅដែរ​ ព្រោះគាត់មានជំហរច្បាស់លាស់​ យ៉ាង​ហោច​ណាស់​ក៏​បវរកញ្ញា​រូបនោះត្រូវ​តែ​ជាប់​រងទី1 ។

Boss ណាវ៉ាត់​ ក៏​បាន​និយាយ​ដែរ​ថា នេះហេីយ​ជា​មូលហេតុ​ដែល​លោក​មិន​ទទួល​នូវ​ការ​អញ្ជើញ​ សម្រាប់​ការ​បំពាក់មកុដ​អោយ​ Miss Grand Czech ហេីយ​គាត់​បាន​ផ្តាំថា​ ត្រូវ​គិត​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​អោយ​តំណែង​បវរកញ្ញា​ដែល​ជា​បេក្ខភាព​មក​ប្រកួត​ MGI ។

LEAVE A REPLY

Please enter your comment!
Please enter your name here