អ៊ុន សិទ្ធា បង្អួតមាឌដោយសាច់ដុំឌាំង ក្នុងឈុតបុរាណ

0
- Advertisement Banner -

តារាសម្តែង អ៊ុន សិទ្ធា បានលេងខ្លួន ក្នុងស្ទីលតុបតែងឈុតបុរាណខ្មែរ បានប៉ុន្មានឈុត ដោយមានលក្ខណៈ ទម្រង់ខុសៗគ្នា។ បើទោះជានេះ លើកឡើងអោយប្លែកភ្នែកតែក៍ជា ការបំផុសពីទម្រង់លើកតម្កើង កេរ្តី៍ឈ្មោះ របស់ឈុតដូនតាវប្បចាស់បុរាណដែរ។

រូបភាពដែល អ៊ុន សិទ្ធា បង្ហាញឃើញថា លោក នៅតែមានដងខ្លួន ជះដោយភាពសង្ហា មិនចាញ់គេប៉ុន្មានឡើយ បើទោះជាលោកជាប់ឈ្មោះជាប្រុសស្អាត បានជាច្រើនឆ្នាំមកហើយបែបណា។ ជាញឹកញាប់ អ៊ុន សិទ្ធា រមែងថតឈុត ជាមេទ៏ព បែបទម្រង់បុរាណជា ហូរហែរ ដោយសារ តែលោក អំណោយផល ទម្រង់មុខមាត់ខ្មែរ អង្គរ សមជាមួយដងខ្លួន ខ្ពស់ល្អ មាឌសមសួនបែបបុរសអង្គរ ម្ល៉ោះហើយ លោក នៅតែទទួលបាន ការពេញនិយមខ្លាំងក្នុងទីផ្សារសិល្បៈ។

លោក អ៊ុន សិទ្ធា ជាតារាសម្តែងដ៍មានជំនាញ ក្នុងការដាក់អារម្មណ៍សម្តែង ហើយគ្រងបានតំណែងតួឯក បានជាច្រើនរឿងមកហើយ។ លោក ក៍មានសមត្ថភាពដើរ បង្ហាញម៉ូដ សមល្អ ក្នុងវិថីដើរម៉ូដ។ រាល់ថ្ងៃលោក សិទ្ធា នៅតែបន្តការងារសិល្បៈដូចពីមុន។ លោកនៅមិនទាន់រៀបការនៅឡើយ ទោះធ្លាប់ប្រកាសថា មានគូស្នេហ៍ជានារីរស់នៅក្រៅប្រទេសបែបណា។

LEAVE A REPLY

Please enter your comment!
Please enter your name here