យ៉ែម សំអូន បើខ្ញុំឈប់ដើរចេញពីសិល្បៈក្លែងក្លាយ ស្តាយខ្ញុំទេ

0
- Advertisement Banner -

ប្រហែលជាជួបរឿង ស្មុគស្មាញច្រើនពេល ទើបរុញអោយ តារាជើងចាស់ យ៉ែម សំអូន ព្រលយពាក្យ ចង់លាឈប់ពីសិល្បៈផឹងតែម្តង បើសិនជាអាច។ សំអូនបានថែម លើកហេតុផលថា សិល្បៈ ពោរពេញដោយការសម្តែង ហើយ មិនមានមិត្តភាពស្មោះត្រង់។ តើនៅពីក្រោយ ការលើកឡើងនេះ លោក ជួបប្រទះរឿងអ្វីខ្លះបានជាប្រែប្រួលដូចនេះ។

លោក យ៉ែម សំអូម បាម បង្ហោះសារថា «សព្វថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា ដូចជាហត់ នឿយណាយ ធុញនឹងការងារសិល្បៈ ដែលមានតែការច្រណែន និន្ទាគ្នា ប្រើមនោសញ្ជេតនា រាប់អានគ្នារបៀប ក្លែងក្លាយ ប៉ុន្តែសំដែងធ្វើដូចមែនទែន,,,,ហុឺ ពេលខ្លះខ្ញុំជួប ខ្ញុំឃើញ ខ្ញុំដឹង ទាំងអស់ប៉ុន្តែត្រូវធ្វើដូច មិនដឹង មិនឃើញ ហើយលួចសរសើរនៅខាងសម្ដែងយកមុខរបស់គេ។ សុំសួរមួយសម្រាប់ បងប្អូនប្អូន Fan អ្នកគាំទ្ររ ទាំងអស់គ្នា។បើថ្ងៃណាមួយ ខ្ញុំឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្ដាយខ្ញុំទេ?សូមជួយប្រាប់ខ្ញុំផង,,,,,,,
នេះជាអារម្មណ៍ពិតរបស់ខ្ញុំ»។

លោក យ៉ែម សំអូន ត្រូវបានមហាជនអ្នកគាំទ្រទទួលស្គាល់ថា លោកតារាចម្រៀងប្រុសចាស់វស្សា និងមានបទពិសោធន៍សិល្បៈពេញខ្លួន ។ ស្រាប់តែថ្មីៗនេះលោកចេញមកទម្លាយអារម្មណ៍នៅលើហ្វេសប៊ុករបស់លោកថា លោកពិតជាមានអារម្មណ៍នឿយណាយ ហើយធុញនឹងការងារសិល្បៈដែលសម្បូរទៅដោយការច្រណែននិន្ទាគ្នា រហូតដល់ថ្នាក់លោកចង់លាឈប់ពីសិល្បៈតែម្ដង។

គេឃើញមានមហាជនអ្នកគាំទ្រច្រើនណាស់ ដែលសម្ដែងការគាំទ្រគំនិតរបស់លោក យ៉ែម សំអូន លោក សេន រ៉ានុត និងលោក ណុប បាយ៉ារិទ្ធ ដែលសុទ្ធតែរៀមច្បងក្នុងសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here