ជ័យ សុវ៉ាត សម្រេចក្តីស្រម៉ៃក្លាយជាម្ចាស់ហាងលក់ថ្នាំពេទ្យ

0
- Advertisement Banner -

ដោយសារតែការខិតខំរៀនសូត្រ ជំនាញពេទ្យ ពេលនេះ តារាវ័យក្មេងកំពុង មានប្រជាប្រិយភាព ជ័យ សុវ៉ាតបានបើកកន្លែងលក់ថ្នាំពេទ្យ ជាស្ថាពរក្រោមស្លាកយីហោ«ឱសថស្ថានជ័យ សុវ៉ាត»។ លោករំពឹងថា កន្លែងលក់ថ្នាំពេទ្យមួយនេះ និងដំណើរ ការបានល្អ ទទួលបានការគាំទ្រច្រើនពីអតិថិជន។

ក្រោមស្នាមញញឹម ទទួលភាពជោគជ័យ ជ័យ សុវ៉ាត បាន បង្ហាញការត្រេកអរនៅពេលដែលខ្លួនអាចសម្រេចក្តី បំណង ប៉ងជាយូរមកហើយនោះ ចេញជារូបរាងពេញលេញ។ លើបណ្តាញសង្គមរបស់លោក បានសរសេរថា កម្មវិធីតូចតាចប៉ុណ្ណោះ មិនបានអញ្ជើញភ្ញៀវច្រើននោះទេ។ អធ្យាស្រ័យផងហាងរបស់លោកនៅបុរីពិភពថ្មីចំការដូង។ផ្ទះលេខ 229 ផ្លូវលេខ 7 ។

ជ័យ សុវ៉ាតដ្បិតមានជំនាញក្រៅសិល្បៈ ច្បាស់លាស់ លោកក៍តស៊ូ ក្នុងការងារសិល្បៈច្រើនឆ្នាំមកហើយទម្រាំល្បីឈ្មោះ។ លោកមិនបោះបង់សិល្បៈ នោះទេហើយនៅតែប្រកាន់តួនាទីជាអ្នកចម្រៀង តបតាមការគាំទ្រពីសំណាក់ទស្សនិកជនដដែល។ លោកក៍ជា តារាសំខាន់មួយដួង ប្រចាំផលិតកម្មសាន់ដេរ ដោយសារបទចម្រៀងចេញមួយៗ មានការគាំទ្ររហូតពីអ្នកស្តាប់និងយុវវ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here