ដាញ់ ម៉ូនីកា ទទួលស្គាល់ មកខ្មែរដើម្បីពន្លឿនផ្ទះវីឡាដែលទិញទុកមកលេង

0
- Advertisement Banner -

អតីតតារាសម្តែង ដាញ់ ម៉ូនីកា បានចាកចេញទៅ ប្រទេសអូស្ត្រាលីវិញហើយ កាលពីព្រឹកថ្ងៃទី១៥ មិនា ឆ្នាំ២០២២ ដោយបានទៅដល់ផ្ទះសម្បែងវិញនាដីអូស្ត្រាលី។ ដាញ់ ម៉ូនីកា ក្រៅពីមកការងារសម្ពោធផលិតផល នៅកូរ៉េ លក់នៅខ្មែរបានសាង នូវរូបភាពមួយយ៉ាងភ្ញាក់ផ្អើល ដោយសារបានទិញផ្ទះវីឡាមួយក្នុងស្រុកយ៉ាងសមសួន។

យ៉ាងណាមិញនៅពេល សួរនាំបញ្ហាផ្ទះវីឡាមួយនេះ ដាញ់ ម៉ូនីកា ទទួលស្គាល់ថា នាងបានទិញទុកមែន។ ផ្ទះនេះហ្នឹងរួចរាល់ចុងឆ្នាំ២០២២ ហើយគ្រោងឡើងមករៀបពិធីឡើងផ្ទះថ្មីនេះដែរនៅចុងឆ្នាំឬដើមឆ្នាំក្រោយ។ ម៉ូនីកាលើកឡើងទៀតថាផ្ទះនេះ ទិញទុកពេលមកលេងស្រុកយើង មានផ្ទះរស់នៅស្រាប់។ណាទុកអោយកូនចៅ បានមើលឃើញផង។នាងអាចមកនៅ ពេលអនាគតតែពេលនេះ មិនទាន់មានគម្រោងនោះទេ គឺទៅមកៗសិន។

ដាញ់ ម៉ូនីកា នៅតែចិញ្ចឹមចិត្តចង់ចូលសម្តែងជាថ្មីម្តងទៀត ដើម្បីបង្ហាញនូវស្នាដៃចុងក្រោយសម្រាប់ទស្សនិកជន មុនពេលដែលនាងនឹងបញ្ចប់អាជីពសិល្បៈនេះ ទាំងស្រុងនាពេលខាងមុខ បើទោះបីជាពេលនេះនាងហាក់ បានឃ្លាតឆ្ងាយពីវិស័យសិល្បៈនេះអស់ជាច្រើនឆ្នាំក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here