ក្រោយរិះគន់កប់ៗមាត់លើម្ចាស់មកុដចក្រវាឡ ពិភពលោក២០២១ បែកសាច់ពេក ធ្វើអោយអតីតMiss universe 2018 ចេញការពាររឿងមួយ!

0

ប្រជាជនជាច្រើនលើពិភពលោក មានការមិនពេញចិត្តលើ តួឯកលំដាប់ពិភពលោក ដែលជាស្រីស្អាតបំផុត បែរជាធាត់បែកសាច់ឡើងដូចជ្រូក មិនតបនិងការពារ។ រឿងមួយនេះ បានក្លាយជាការតាមដាន ដោយខ្លះរិះគន់នាង មិនសម្ចៃមាត់នោះទេ។ ម្ចាស់ម្កុដ MU2018 Catriona Gray បានចូលខ្លួនមកការពារបវរកញ្ញាចក្រវាល2021 Harnaaz Sandhu នៃប្រទេសឥណ្ឌា ដែលត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជេរប្រមាថចំពោះការឡើងទម្ងន់របស់នាង។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានបង្ហោះឡើងដោយអ្នកសរសេរអត្ថបទ Nickie Wang, Catriona Gray បានបង្ហាញពីភាពសោកស្តាយដែលសាធារណជននៅតែមើបវរកញ្ញាចក្រវាលត្រឹមតែ​រូបរាងច្រេីនជាង​ទង្វេីរនិង​សកម្មភាព​របស់នាង។ “វាពិតជាអកុសលណាស់ដែលសាធារណជននៅតែ​ព្យាយាម​ក្នុងការធ្វេីអោយស្ត្រីធ្លាក់ចុះតាមរបៀបប្រមាថមេីលងាយអស់ទាំងនោះ។ យើង​កំពុង​តែ​ធ្វើ​យុទ្ធនាការ​យ៉ាងសកម្មដើម្បី​ឱ្យ​បវរកញ្ញា​សម្រស់ ឬ​បវរកញ្ញា​ចក្រវាល​ គួរ​តែបញ្ឈប់ការ​មេីលមកស្រ្តីទាំងអស់ត្រឹមតែសម្បកក្រៅ»
“នាង​មិន​គួរត្រូវ​បាន​កំណត់​ដោយ​ត្រឹមតែ​រាង​កាយ​របស់​នាង​ជាអ្វីនោះទេ តែនាងគឺ​ជា​អ្នក​នាំ​ពាក្យ​រហូតដល់ថ្ងៃចុងក្រោយ»។

ម្ចាស់មកុដ​ចក្រវាល​ឆ្នាំ2018 បានបន្តលើកទឹកចិត្តអ្នកគាំទ្រទាំងអស់ឱ្យអបអរសាទរ Harnaaz Sandhu សម្រាប់ការបំពេញការងាររបស់នាងប្រកបដោយប្រសិទ្ធភាពក្នុងនាមជាអ្នកនាំពាក្យរបស់អង្គការ​ចក្រវាល​។
“តើយើងនិងផ្ញើសារអ្វីទៅក្មេងស្រី ឬ​យុវជន​វ័យក្មេងដទៃទៀតនៅតាមទីសាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលពួកគេបានអានការបញ្ចេញមតិយោបល់បែប​ប្រមាថមេីលងាយអស់ទាំងនោះ ដោយការប្រៀបធៀបរូបរាងកាយរបស់ពួកគេដោយបែបប្រមាថមេីលងាយបែបនេះ”។​
នេះជាពាក្យចុងក្រោយ​របស់​ Catriona ផ្តាំទៅអ្នកគ្រប់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here