ភ្ញាក់ផ្អើល បាត់បេក្ខភាពកម្ពុជានៅថៃ ក្រោយចេញប្រកួត Mister Global 2022

0

ដំណឹងបាត់លោក Sovan Kirida ដែលជាបេក្ខភាព Mister Global Cambodia 2022 ។ ដែលគិតចាប់ពីថ្ងៃហោះហេីរទៅកាន់ប្រទេសថៃ នៅថ្ងៃទី០៧ មិនា រហូតមកដល់ថ្ងៃទី១០ នេះគឺមិនទាន់ឃេីញបេក្ខភាពកម្ពុជានៅក្នុងកងប្រកួតនៅឡេីយទេ។ ម្យ៉ាងបេក្ខភាព ប្រទេសផ្សេងៗ ជាច្រើនមកជួបជុំគ្នាអស់ហើយ នៅឡើយខាងខ្មែរយើងមិនទាន់បង្ហាញមុខ បង្កជារឿងអាថ៌កំបាំង។

ព័ត៌មានមកទល់ម៉ោងនេះ មិនទាន់មាននរណាម្នាក់អះអាងថាលោក Sovan Kirida កំពុងនៅកន្លែងណានោះទេ (នៅក្នុងប្រទេសថៃ)។ បេីយោងតាមអ្នកស្គាល់ជិតស្និត ក៏មិនមានការឆ្លេីយតបពីលោកវិញដែរ។ ដោយមិនទាន់ច្បាសលាស់ថាការ online account facebook របស់គាត់ គឺម្ចាស់សមីខ្លួនអ្នកកាន់រឺក៏យ៉ាងណា?។ បើតាមលោកឌី វណ្ណដា អតីតបេក្ខភាព ប្រឡងដែរបាន លើកឡើងថា «សូមទោសខ្ញុំបាទក៏ជាអតីត Mister Global ហើយក៏មានបងប្អូនសួខ្ញុំពីគាត់ច្រើនដែល តែខ្ញុំក៏មិនដឹងដូចគ្នា ហើយក៏ព្យាយាម ទាក់ទងទៅគាត់ដែល តែគ្មានការឆ្លើយតប»។

រង់ចាំមើលថាតើ មានការវិវត្តន៍ខ្លួនយ៉ាងដូចម្តេចទៀត ឬមួយមានរឿងខ្លះដែលបេក្ខជននេះលាក់សិន។ គេរំពឹងថា បេក្ខភាពរូបនេះនឹង មិនធ្វើអោយខូចបរិយាកាសប្រឡងឆ្នាំនេះ ហើយនិងមានការពន្យល់បកស្រាយពីរឿងរ៉ាវមួយនេះដល់ បណ្តាហ្វេនៗ ដែលកំពុងឆ្ងល់។

LEAVE A REPLY

Please enter your comment!
Please enter your name here