ម៉ៅ សុីណាត ជួបទុក្ខក្រៀមក្រំខណៈឪពុកបង្កើតទទួលមរណៈភាព

0

តារាចម្រៀង ល្បីឈ្មោះមួយដួងទៀត ហើយ គឺអ្នកនាង ម៉ៅ សុីណាត បានជួបទុក្ខធំបាត់បង់លោកឪពុកនាព្រឹកថ្ងៃទី២ មិនា ឆ្នាំ២០២២ ដោយជរាពាធ។ មុនពេលលោកមានគុណ ចែកឋាន ម៉ៅ សុីណាត បានយកចិត្តទុកដាក់ព្យាបាល បន្តបន្ទាប់ហើយ មានកម្លាំង ក៍អ្នកនាងនៅតែនាំ អ្នកមានគុណ ដើរកម្សាន្តមើលនេះមើលនោះជាប្រចាំ។
មរណៈភាព ឪពុកបង្កើត ម៉ៅ សុីណាត មិនសូវបានការ ចាប់អារម្មណ៍ច្រើន ដូចលោកអៀង ចេនឡានោះទេ ដោយសារតែយល់ថា ឪពុកអ្នកនាង ជរាចាស់ទុំទៅហើយ ។ បើលោកចេនឡា នៅវ័យក្មេងកំពុងទទួលបាន ការគាំទ្រពេញសង្គមសិល្បៈ។ យ៉ាងណាមិញ អ្នកគាំទ្រ ម៉ៅ សុីណាត បានចូលរួមសោកស្តាយ ខ្លះចូលទៅខមមិន លើកទឹកចិត្តអ្នកនាង អោយកាត់ចិត្ត និងបួងសួងអោយ ដួង វិញ្ញាក្ខន្ឋឪពុករបស់អ្នកនាងទៅកាន់សុគតិភព កុំបីឃ្លៀតឃ្លៀងឡើយ។
អ្នកនាង ម៉ៅ សុីណាត មិនទាន់ផ្តាច់ខ្លួនចេញពីសិល្បៈនោះទេ ។ យូរៗម្តងឃើញអ្នកនាងចេញ មុខច្រៀងសម្តែងតាមឆាកតន្ត្រី ។ ការបន្តបង្ហាញមុខក្នុងសិល្បៈ ក៍ព្រោះតាមសំណូមពរអ្នកគាំទ្រចូលចិត្តអ្នកនាង។ រហូតមកទល់ពេលនេះ ម៉ៅ សុីណាតមានកូន២ ប្រុស១ ស្រី១ ហើយក្រៅពីសិល្បៈ អ្នកនាង ជាអាជីវករម្នាក់លក់ខោអាវក្នុងផ្សារមួយនៅភ្នំពេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here