ឱក សុគន្ឋកញ្ញា រក្សាបានតំណែងគ្រូបង្វឹកដដែលក្នុងកម្មវិធី Cambodian Idol season4

0

សុគន្ធកញ្ញា ត្រូវបានលោក សុខ លី រក្សារតំណែងជាគ្រូបង្វឹកCambodian Idol រដូវកាលទី៤ បើទោះជាពេល នេះនាងហាក់ មាន ទីផ្សារ ចម្រៀងនៅទ្រឹងហើយរូបរាងបែកសាច់ជាងមុនក្រោយមានស្វាមីនិងកូនក្ដី ។តាមរយៈ ការលេចមុខសារជាថ្មីរបស់ប្អូនថ្លៃលោកថៅកែហង្សមាស រូបនេះប្រាកដជាធ្វើឲ្យទីផ្សារសិល្បៈ របស់នាង កម្រើកសារជាថ្មីម្ដងទៀតជាមិនខាន ខណៈដែលថ្មីៗនេះសុគន្ធកញ្ញា ទើបបានលេង ១ក្បាច់ដាច់ផ្ញារអស់Fan នោះគឺនាងលេងឈុតស្រីស្រលាញ់ស្រីជាមួយសុខ ស្រីនាង ។

ឱក សុគន្ឋកញ្ញា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្រសោបកាេងារ បន្តទៀតគឺឱកាស ក្លាយជាគណៈកម្មាការដាក់ពិន្ទុជាថ្មី។ បើទោះជាអ្នកនាង ហែលឆ្លងការងារនេះ ដដែលៗ តែសប្បាយចិត្តព្រោះថា បានចាប់យកអ្វីដែលថ្មីបន្ថែមទៀត។ ជាពិសេសបាន ចូលរួមជ្រើសរើសធនធានសិល្បៈ ដែលជាពន្លកថ្មី ក្នុងន័យចូលរួមអភិវឌ្ឍ វិស័យសិល្បៈចម្រៀង ដែលបោះជំហ៊ាន។ ទោះបែបណា បេក្ខភាពដែល មកដាក់ពាក្យ ត្រូវខិតខំផ្ចង់ស្មារតីអោយល្អ ក្នុងការចូលខ្លួនមកច្រៀងព្រោះ ការដាក់ពិន្ទុគឺសុក្រិតណាស់។

ឱក សុគន្ធកញ្ញា ទោះជាមានឥទ្ធិពលខ្លាំងនៅហង្សមាសឬប្រៀប បានជាម្ចាស់ផលិត កម្មធំនេះក្រោយនាងក្លាយ ទៅ ជាប្អូនថ្លៃថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ក្ដី តែសម្ថ ភាពរបស់នាងត្រូវបានមហាជនទទួលស្គាល់ថា ពិតជាសាកសមក្នុងការអង្គុយកៅអីធំសម្រាប់តំណែងជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកទាំងនោះ។សុគន្ធកញ្ញា ធ្លាប់ដឹកដៃកូនក្រុមឲ្យលើកពានចំនួន២លើកមកហើយក្នុងនោះគឺថែល ថៃ ឈ្នះ ពានThe Voice Cambodia រដូវកាលទី២និងចាន់ សុបញ្ញា លើកពានX Factor រដូវកាល ទី១។

LEAVE A REPLY

Please enter your comment!
Please enter your name here