សោកស្តាយ! បុគ្គលល្បីឈ្មោះក្នុងសិល្បៈថៃ២ រូបអស់ជីវិតដោយជំងឺសួត

0

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សារព័ត៌មាន Thairath បានចេញផ្សាយឱ្យដឹងថា លោក Bass Wee Patcharayakorn ជាតារាចម្រៀង និងជាអ្នករាយការព័តមានដ៏ល្បីម្នាក់នៅក្នុងប្រទេសថៃ បានទទួលមរណភាពភ្លាមៗ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង និងសោកសៅបំផុតនៅពេលបាត់បង់រូបលោក។

ប្រភពខាងលើនេះបានអះអាងថា តារាប្រុសរូបនេះមានជំងឺសួតឆ្លងមេរោគ និងបានព្យាបាលអស់រយៈពេលជាច្រើនខែមកហើយ ក៏ប៉ុន្ដែមិនបានបញ្ជាក់ថាបានឆ្លងជំងឺកូវីដ-១៩ នោះទេ។ បើតាមការបង្ហោះនៅលើហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ ( เบส วีร์ พัชรยากร ) បានបញ្ជាក់ដំណឹងថា តារាចម្រៀង Bass បានមរណភាពយ៉ាងាស្ងប់ស្ងាត់នៅថ្ងៃទី ១៩ ខែកុម្ភៈនេះ និងកំពុងបញ្ជូនសពទៅរៀបចំពិធីបុណ្យក្នុងវត្តចាប់ពីវេលាម៉ោង ៣ និង៣០នាទីតទៅ។

សពរបស់តារាចម្រៀងនឹងបូជានៅថ្ងៃ២២ ខែកុម្ភៈ វេលាម៉ោង៤រសៀល។ជាមួយគ្នានោះដែរ គេបានឃើញបណ្ដាសិល្បករថៃ និងហ្វេនៗជាច្រើននាក់ បានបង្ហោះរូបភាពរបស់លោក Bass Wee នៅលើ Instagram ជាមួយពាក្យពេចន៍សោកសៅមួយចំនួន និងឧទ្ទិសឱ្យវិញ្ញាណក្ខ័ន្ធរបស់លោកទៅកាន់សុគតិភពផងដែរ៕

នៅថ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ខណៈនៅក្នុងរង្វង់សិល្បៈប្រទេសថៃ បានបាត់បង់តារាសិល្បៈជើងចាស់រូបទៀតហើយគឺលោក តយ សេដ្ឋា ( ต้อย เศรษฐา ) មរណភាពនៅវ័យ៧៧ ឆ្នាំ ដោយសារជំងឺមហារីកសួត។បើតាមការបញ្ជាក់របស់សារព័ត៌មាន Thairath បានឱ្យដឹងថា តារាវ័យចំណាស់រូបនេះ មានជំងឺមហារីកសួតដំណាក់ទី៤ទៅហើយ ទើបបណ្ដាលឱ្យលោកមានសភាពរាងកាយស្គមស្គាំង និងជ្រុះសក់។ សព្វថ្ងៃនេះ លោក តយ សេដ្ឋា ( ต้อย เศรษฐา ) មានកូនស្រីជាស្រឡាញ់ម្នាក់ និងមានចៅ២នាក់ផងដែរ។ គ្រូពេទ្យក៏បានបញ្ជាក់ផងដែរថា ក្រៅពីលោកមានជំងឺមហារីកសួតហើយនោះ លោកក៏បានឆ្លងជំងឺកូវីដ-១៩ ផងដែរ ទើបជាហេតុផលកាន់តែធ្វើឱ្យរាងកាយរបស់លោកកាន់តែទ្រុតទ្រោម។

LEAVE A REPLY

Please enter your comment!
Please enter your name here