រន្ធត់ចិត្ត អតីតបេក្ខជន Cambodian Idol នាង ប្រាក់សុគន្ធ ទទួលមរណភាព

0

ជាដំណឹងដ៏សែនក្តុក្តួល និងស្លុតចិត្តយ៉ាងខ្លាំង ក្រោយពេលដែលអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol និងបច្ចុប្បន្នជាតារាចម្រៀង លោកនាង ប្រាក់សុគន្ធ បានទទួលមរណភាពហើយនាព្រឹកថ្ងៃទី២៥ ធ្នូ នេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ លោកត្រូវបានរថយន្តបុកពីក្រោយយ៉ាងរន្ធត់ ហើយបណ្ដាលអោយស្លាប់។ នេះបើយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោក។

ជាក់ស្តែងនៅក្នុងសារបង្ហោះលើគណនីហ្វេសប៊ុកនោះ បានសរសេរយ៉ាងដូច្នេះថា÷សូមចូលរួមរំលែកទុក្ខផង នាង ប្រាក់សុគន្ធ-neang braksokun មិនគួរឲ្យជឿទាល់តែសោះ😥 សុគន្ធ ស្លាប់ហើយ ស្លាប់ដោយសារឡានបុកពីក្រោយនៅយប់ថ្ងៃទី25 វេលាម៉ោង3 ទៀបភ្លឺ អានិតណាស់ប្រូសម្លាញ់😥។ ដោយឡែក ប្អូនស្រីរបស់លោក គឺ តារាចម្រៀង នាងប្រាក់គន្ធាបានបង្ហោះយ៉ាងរន្ធត់ថា” ខ្ញុំនាំបងទៅផ្ទះយេីងវិញណាBrak Sokun Realបងជិតបានជួបពុកម៉ែហេីយ”។ មរណភាពរបស់លោកបានកើតឡើងនៅព្រឹកថ្ងៃទី២៥ ធ្នូ នេះ ខណៈដែលលោកត្រូវគេអះអាងថាទៅច្រៀងនៅហាងហេងហេងជាធម្មតាសោះ នៅយប់ថ្ងៃទី២៤ ធ្នូ ២០២១។

LEAVE A REPLY

Please enter your comment!
Please enter your name here