ជាលើកទី១ ដែលអតីតបវរកញ្ញាខ្មែរ ត្រូវគេបង្ហោះបំបាក់ទឹកចិត្ត ស្ដាប់ហើយឈឺចាប់ជំនួសសាមីខ្លួន ដោយ សំណេរទាំងនោះកំពុងធ្វើអោយ លីវ ជីលី រងការអាម៉ាស់ខ្លាំងនាខែវិច្ឆិកានេះ តែអតីត Miss Grand Cambodia ឆ្នាំ២០២០ រូបនេះ នៅតែរឹងមាំ បើទោះជាអ្នករិះគន់ទាំងនោះ បានហៅការតបតរបស់នាងថា មិនភ្ញាក់ខ្លួន។
យោងតាមសំណេររបស់ហ្វេនៗ គឺ នាងអាចស្រាវជ្រាវម្ចាស់អាក់ខោន ហើយប្ដឹងទាមទាសំណងជម្ងឺចិត្តទៅកាន់តុលាការបាន ដោយសារតែសារទាំងនោះក្រៅពីបានមាក់ងាយ ក៏បង្កប់ខ្លឹមសារញុះញង់ អោយមានការរើសអើងចំពោះនាង អោយអ្នកឃើញបន្តស្អប់នាងផងដែរ។ ម្ចាស់ហ្វេសប៊ុក ដែលហ៊ានសរសេរសំណេរមាក់ងាយដល់នាង ជាចំហរដោយមិនខ្លាចសំណាញ់ច្បាប់ម្នាក់នោះបានហៅនាងថាម៉ែ និង បានសរសេរសំដៅមកនាងថា និយាយតាមត្រង់ម៉ែ ម៉ែអត់ស្អាតទេ ម៉ែមានតែភាពជឿជាក់តែមួយមុខគត់។ ដល់ពេលហេីយ ដែលម៉ែត្រូវតែទទួលស្គាល់ថាខ្លួនជាប់ដោយសារVote ហេីយបានជាប់ជាតំណាងពីខ្មែរ ដោយសារតែលេខ១រងគេអត់ទទួលតំណែងម្កុដ។ ម៉ែLive អត់ដែលមានប្រយោជន៍ម្ដងទេ ម៉ែLiveបែកពពុះមាត់រហូត ស្អីតិចឡាយៗ ហេីយត្រូវចាំណាម៉ែ បេី Miss UNIVERSE គេបេីកអោយVote Free តាមបណ្ដាញសង្គម ដូចពេលម៉ែប្រកួត បវរកញ្ញាខ្មែរក៏ជាប់Top អត់តិចឆ្នាំដែរ។ ម៉ែផ្អាកអំណួតលឺនៅ ម៉ែស្ទេីរខ្លាំងណាស់ដឹងអត់ ទាំងអត្តចរិត ទាំងសម្រស់ ទាំងចំណេះដឹង និយាយត្រង់ មេីលៗបង រឿន ណាតផង គេ Unplaced ឬ គ្មានបានតំណែងអីត្រលប់មកវិញមែន តែចរិកគេចេញមកថ្លៃថ្នូរណាស់ អត់បែកពពុះដូចត្រូវថ្នាំកណ្ដុរដូចម៉ែទេ។
មិនមែនជាន់ពន្លិចទេ តែបេីអត់រិះគន់ គឺម៉ែអត់ងេីប ហេីយអត់ស្គាល់ខ្លួនឯងម៉ង។ ម៉ែឈ្នះនឹង គឺVote ហើយ Vote នឹង បានដោយសារខ្មែរទេណា បេីតាមតែអត្តចរិត កូនអោយម៉ែសេរ៉ូ Vote ម៉ង …អានហេីយគិតណាម៉ែ ម៉ែស្ទេីរច្រេីនណាស់ សរសើរបានត្រង់ជឿជាក់មួយ ហេីយឈប់ជឿជាក់លេីសសមត្ថភាពខ្លួនទៀត ហេីយឈប់មាត់ខូចទៀតលឺនៅ អបអរសាទរគេទៅ ដែលគេជាប់ កុំមាត់ខូចរឿងគេចេះចុះ ម៉ែឯងបេីប្រឡងMiss universe ម៉ែឯងមិនមែនUnplaced ទេ គឺកាម៉េរាអត់ចាប់យកតែម្ដង។ បវរកញ្ញាខ្មែរមានច្រេីនជំនាន់ហេីយ តែម៉ែដូចជាងគេ ហេីយខ្មែរចូលTopអត់តិចនាក់ទេ តែសម័យនឹងអត់ល្បី ម៉ែល្បីដោយសារTiktokគេផុសផងទេ ចឹងម៉ែគួរតែដឹង”។ សំណេររបស់ម្ចាស់គណនេយ្យដែលប្រើឈ្មោះថា Fan Misscambodia ដដែលនេះក៏បន្តតប ឆ្លើយតបទៅ លីវ ជីលី មិនឈប់ផងដែរ នៅពេលមានការគាំទ្រការ Live របស់ លីវ ជីលី ដែលនាងបានលើកឡើងថា ខ្លួនបានចូល Top 20 នៅថៃ គឺមិនមែនពឹងចំណេះដឹងតែម្យ៉ាងនោះទេ តែគឺពឹងភាពស្រស់ស្អាតផ្នែកសម្រស់ ការដើរលើឆាក និង ភាពក្លាហាន ដែលអ្នករិះគន់បានហៅការបញ្ចេញមតិរបស់នាងថា ជាការបំបាក់ទឹកចិត្តចំពោះអ្នកជាប់តំណាងប្រទេសជំនាន់ក្រោយនាង ដែលមានសមត្ថភាពផ្នែកភាសាខ្លាំងៗនោះ។
អ្នករិះគន់បន្តថា លីវ ជីលី គ្មានសមត្ថភាពទទួលបានភាពលេចធ្លោនៅក្នុងប្រទេសថៃនោះទេ ដោយសារតែនាងស្ទើរកម្ពស់ និង អន់ផ្នែកភាសា តែដោយសារតែមានកម្លាំងខ្មែររួមគ្នាបោះឆ្នោតនៅក្នុងពេលនោះ ស្របពេលដែលនាងចេញប្រកួត គឺមានបណ្ដាញ Tik Tok ជួយបន្ថែមប៉ុណ្ណោះ ទើបនាងលេចធ្លោ។