ខេមរៈ សិរីមន្ត ស្ថិតក្នុងកុងត្រាបំពេញការងារ មិនទាន់គិតរឿងផ្លាស់ទ្រនំ

0

ជាថ្មីទៀតហើយ ដែលគេស្រាប់តែទទួលដំណឹងថា លោកសិរីមន្ត នឹងមានបំណងក្នុងចិត្ត រួចជាស្រេចដើម្បីដើរចេញពីហង្សមាស។ លោកនៅតែបង្ហាញអោយគេតាមដាន ថាទៅឬនៅបើទីតាំងចាស់និងថ្មីឃើញថា មានភាពល្អឡូយមិនចាញ់គ្នាឡើយ។ នេះជាផ្លូវដែលលោកជ្រើសរើស ថាកន្លែងណាចង់ធ្វើការពិតប្រាកដ។

តារាចម្រៀងរបស់ផលិតកម្មហង្សមាសលោកខេមរ: សិរីមន្ត ថ្មីៗកន្លងទៅនេះមាន ការចុះផ្សាយថាលោកត្រៀមនឹងចាកចេញពីផលិត កម្មហង្សមាសចូលទៅផលិតកម្មGalaxyនៅបំណាច់ឆ្នាំ២០២១នេះ។ ជុំវិញដំណឹងដ៏រសើបនេះដែរ ដើម្បីជាការស្រាយម ន្ទិលនិងឆ្លើយសំនួរមហាជនតាមរយ:ការឡាយកា លពីយប់ថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២១លោក ខេមរ: សិរីមន្ត បានឆ្លើយបដិសេធន៍ដំណឹងខាងលើ។លោកនិយាយថាបច្ចុប្បន្ននេះលោកនៅកំពុងនៅក្នុងកុ ងត្រា(កិច្ចសន្យា)ជាមួយផលិតកម្មហង្សមាសនៅ ឡើយ។ លោក ខេមរ: សិរីមន្ត បញ្ជាក់ថាអញ្ចឹងទម្លាប់របស់លោកគឺលោកធ្វើការកន្លែងណាតែងតែបំពេញភារៈកិច្ចរបស់ខ្លួនឲ្យបានល្អ។ ចំណែករឿងទៅមុខទៀត ថា តើ នៅទីនេះ ទៀតឬ យ៉ាងណាលោក មិនទាន់ដឹងទេព្រោះអនាគត នៅវែងឆ្ងាយតែ ពេលនេះនៅក្នុង កិច្ចសន្យាជាមួយគេត្រូវធ្វើការឲ្យបានល្អ បំផុត ។

ខេមរ: សិរីមន្ត និយាយទៀតថាតួយ៉ាងដូលកាលខ្លួននៅផលិតកម្មយូធូក៏បែបនេះដែរគឺទា ល់តែផលិតកម្មបិទទ្វាទើបបានលោកឈប់។ បន្ទាប់មកទៀតនៅផលិតកម្មសាន់ដេរក៏អញ្ចឹងដែរធ្វើ ការរហូតដល់ផុតកុងត្រាបានលោកឈប់។ លោក ខេមរ: សិរីមន្ត បានបន្ថែមទៀតថាហេតុនេះហើយទើបថៅកែផ លិតកម្មទាំង២ទាំង៣ស្រឡា ញ់លោកទាំងអស់ ព្រោះ ធ្វើ ការងារទៅ តាមផ្លូវ ច្បាប់និង គុណធម៌អត់ មាន ទៅ រំលោភបំពាន សិទ្ធិ អ្នក ណាទេ។ សូមបញ្ជាក់ថាការចេញមុខបញ្ជាក់របស់លោក ខេមរ: សិរីមន្ត នេះបានធ្វើឡើងក្រោយពេលមានសារព័ ត៌មានចុះផ្សាយនិងមន្ទិលរបស់មហាជនដែលលើកឡើងថាលោក ខេមរ: សិរីមន្តនឹងចាកចេញពីផលិតកម្មហង្សមាសដើម្បីចូលទៅរួមរស់ជាមួយផលិតកម្មG alaxyនាចុងឆ្នាំ២០២១នេះ។ប៉ុន្តែពេលនេះត្រូវបានលោកចេញមុខបកស្រាយហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here