ឪពុកបង្កើតតារាសម្ដែង ព្រះកាយច័ន្ទ ទទួលមរណៈភាព

0

តារាសម្តែង ដែលមានទេពកោសល្យ មានឈ្មោះពិត រ៉ា សុនីតា ហៅព្រះកាយច័ន្ទ កំពុងតែជួបទុក្ខធំ ពេលនេះដោយសារឪពុកបានចែកឋានលឿន នឹកស្មានមិនដល់។ ឪពុកព្រះកាយច័ន្ទ ដែលរមែងដើរតាមការពារកូន និងជាបុគ្គលម្នាក់ ជម្រុញអោយ នាងចូលសិល្បៈ បែរជាចុងក្រោយចាកឆ្ងាយធ្វើអោយ ព្រះកាយច័ន្ទ មានអារម្មណ៍មិននឹងន ព្រោះបាត់ភាពកក់ក្តៅ។
អ្នកសិល្បៈដែល បានឃើញ និងដឹងពី រឿងនេះម្នាក់ៗ តក់ស្លុតគ្រប់គ្មាព្រោះ សុទ្ឋតែដឹងថាឪពុក ព្រះកាយច័ន្ទនេះ ហើយ ដែលបានតស៊ូ ហើយវែកផ្លូវក្នុង វិថីសិល្បៈ អោយកូនតាំងពីវិនាទីដំបូង។ ឪពុកនាងមានបេះដូង ស្រឡាញ់សិល្បៈ ថែមទាំងជម្រុញអោយ កូនស្រី រៀនជំនាញរបាំបុរាណ នៅសាលាវិចិត្រសិល្បៈរហូតចេះស្ទាត់។ បើនិយាត ពីការងារសិល្បៈ ទម្រាំល្បីឈ្មោះ ព្រះកាយច័ន្ទ មានការស្តាប់បង្គាប់ឪពុកនេះណាស់ ។លោកបានដើរ ទាក់ទងគេ អោយកូនបានថត កាលពីជំនាន់ថត ខារ៉ាអូខេក្រៅប្រទេស។ ម្ល៉ោះហើយម្នាក់ៗស្តាយ មិនគួរលោកទៅចោល គ្មានវិលវិញ។
ព្រះកាយច័ន្ទ បាមបង្ហោះសារសោកស្តាយថា «លោកឪពុកជាទីស្រលាញ់របស់កូនអើយ…….
លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងមានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ»។ គេនៅមិនទាន់ដឹងថា ថាតើមរណៈភាព របស់ឪពុកតារាស្រីរូបនេះ កើតឡើងដោយសារ បញ្ហាអ្វីពិតប្រាកដនោះទេ។ តារាសិល្បៈមួយចំនួន បានផ្ញើសាររំលែកទុក្ខ ដល់នាង និងបានលើកទឹកចិត្តនាង និងម្តាយ អោយរឹងមាំតស៊ូតទៅទៀតពេល អត់ពីឪពុក។

LEAVE A REPLY

Please enter your comment!
Please enter your name here