តារាកំប្លែង ប៉េងប៉ោង រំភើបនឹងការបង្ហោះរបស់អ្នកគាំទ្រមួយរូបចង់ស្រក់ទឹកភ្នែក

0

មិនត្រឹមតែ Share លើការបង្ហោះរបស់អ្នកគាំទ្រមួយរូបតែប៉ុណ្ណោះទេ តារាកំប្លែងជើងចាស់អ្នកនាង ប៉េងប៉ោង ក៏បង្ហាញអារម្មណ៍រំភើបចង់ស្រក់ទឹកភ្នែកផងដែរ បន្ទាប់ពីឃើញសំណេរលើកសរសើរអំពីខ្លួន អារម្មណ៍រំភើបដូចទទួលបានកាដូជារថយន្តមួយគ្រឿងនេះ បានកើតឡើងបន្ទាប់ពីម្ចាស់ហ្វេកប៊ុកមួយមានឈ្មោះថា “ មរតក ដូនតាស្រីពេជ្រពិធីការ “ បានបង្ហោះថា « សុំសរសេីរតិចចុះ
តារាមិនប្រកាន់តំលៃ បេីភ្ញៀវអោយហៅបងប៉ោង
មិនថាតំលៃណាក៏បងប៉ោងទៅដែរ ពេលខ្លះគាត់បានកំរៃតិចក៏គាត់មិនថ្ងូរ គាត់ថាអោយតែភ្ញៀវត្រូវការគាត់ត្រូវតែទៅ
ព្រោះគាត់អ្នកសិល្បះ គាត់ស្រលាញ់សិល្បះ »។

អ្នកនាង ប៉េងប៉ោង បានថ្លែងប្រាប់ក្រោយឃើញការបង្ហោះនេះថានេះជាអ្វីដែលអ្នកនាងចង់បានចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈ អ្នកនាងក៏បានបង្ហោះថ្លែងអំណរគុណដល់អ្នកសរសើរ ដោយអ្នកនាងបានអះអាងថា ខួនជាតារាមិនប្រកាន់តម្លៃ និងមិនមើលស្រាលការងារដែលខ្លួនទទួលបែបនេះជាយូរមកហើយ។ ជាក់ស្ដែងនាពេលកន្លងមកអ្នកនាងមិនសុទ្ធតែទទួលការងារដោយប្រាក់កម្រៃខ្ពស់ទាំងអស់នោះទេ ការងារមួយចំនួនអ្នកនាងក៏ចូលរួមសម្ដែង និងចូលរួមធ្វើដោយបេះដូងផងដែរ ជាពិសេសការងារជួយសង្គម និង កាងារផ្សព្វផ្សាយវប្បធម៌ជាដើម។

ដូចគ្នាដែរការងារខ្លះដែលគេស្រឡាញ់រាប់អានអ្នកនាង គឺទោះជាអ្នកនាងមិនទទួលបានប្រាក់កម្រៃសម្យនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងណាក្ដី ក៏អ្នកនាងទទួលធ្វើនោះដែរ ដើម្បីបំពេញបំណងអ្នកដែលគោរពស្រឡាញ់អ្នកនាង ហើយមិនមែនធ្វើឱ្យរួចតែពីដៃព្រោះតែទទួលបានកម្រៃទាបនោះឡើយ។ ដោយសារតែការប្រកាន់នូវជំហរនេះហើយដែលធ្វើឱ្យអ្នកនាង ប៉េងប៉ោង នៅតែទទួលបានការគោរពស្រឡាញ់ ជាពិសេសពីសំណាក់អ្នកសិល្បៈរួមជំនាន់ និងស្រទាប់មហាជនដែលមានប្រាស្រ័យទាក់ទងជាមួយនឹងអ្នកនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here