ព្រះនាងតូច នរោត្តម ជេនណា កាន់តែលេចធ្លោជាមួយឈុតទម្រង់ជាតិខ្មែរ

0

ព្រះនងតូចជេន ណាមិនត្រឹមតែចេះច្រៀងបានយ៉ាងពិរោះនោះទ ឯសម្រស់នោះវិញឃើញថា ស្រស់ណាស់។ ចាប់តាំងពីបានលេចធ្លោ ជាតារាមកព្រះនាងក៍ដូចជាក្រុមការងារ រមែងរកនឹកការច្នៃបែបណា អោយមានតម្លៃជាទម្រង់ខ្មែរមិនថាការថតចម្រៀង ឬការគ្រងឈុតសម្លៀកបំពាក់ លក្ខណៈបុរាណ។

បណ្តាអ្នកលេងហ្វេសប៊ុកបាននាំគ្នាលើកសសើរយ៉ាងខ្លាំង ក្នុងពេលដែលពួកគេបានឃើញព្រះនាង ជេនណា បានគ្រងឈុតសម្លៀកបំពាក់មួយដែលមានរូបសញ្ញាទង់ជាតិខ្មែរ ដែលមើលទៅស្រស់ស្អាតទាំងរូបសម្រស់ និងការលើកតម្លៃកិត្យានុភាពជាតិ។ មិនមែនតែមហាជនទេដែលមានមោនភាព សូម្បីតែព្រះនាង ជេនណា ផ្ទាល់ក៏បានថ្លែងសាររំភើបរំជួលចិត្តនៅពេលដែលព្រះនាងបានគ្រងសម្លៀកបំពាក់មួយឈុតនេះ។

ព្រះនាងបានចាត់ទុកការឆ្នៃម៉ូតបែបបុរាណលាយសម័យមួយឈុតនេះពិតការឆ្នៃប្រឌិតខ្ពស់ និងគួរអោយសសើរ។ ព្រះនាង ជេនណា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ព្រះនាងថា នេះគឺជាឈុតសម្លៀកបំពាក់ច្នៃថ្មីពិសេសមួយដែលធ្វើអោយខ្ញុំរំភើបរំជួលចិត្តពេលបានពាក់ឈុតនេះ ដោយអ្នកច្នៃម៉ូតមានគំនិតច្នៃប្រឌិតខ្ពស់គួរអោយសរសើរណាស់ ជាទម្រង់បុរាណលាយសម័យ មានរំលេចនូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាយើង។ ព្រះនាងបញ្ជាក់ថា ឈុតនេះ ខ្ញុំសូមជូនឈ្មោះថា ឈុតទង់ជាតិខ្មែរ ព្រលឹងខ្មែរ បេះដូងខ្មែរ។
ព្រះនាងថា ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានកើតមកជាកូនខ្មែរ ពូជពង្សអ្នកសាងអង្គរ និងជាប្រទេសដែលមានវប្បធម៌អរិយធម៌ដ៏ចំណាស់មួយនៅលើពិភពលោក។

ខ្ញុំសូមគាំទ្រនូវស្នាដៃច្នៃថ្មីដែលប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់នេះ និងសូមអរគុណចំពោះបង SaraSophanna ដែលបានរៀបចំការងារនេះឡើងរហូតដល់ចប់ នឹង សូមអរគុណដល់បង ស្រីស្រស់អ្នកឆ្នៃម៉ូតបុរាណ្យ នឹង ក្រុមការងារដែលបានច្នៃជាពិសសសម្រាប់រូបខ្ញុំ។ ជាការកត់សម្គាល់មួយរយះចុងក្រោយនេះព្រះនាង ជេនណា ត្រូវបានគេមើលឃើញថា ព្រះនាងបានបញ្ចេញរូបភាពគ្រងសម្លៀកបំពាក់ទាំងបុរាណនិងសម័យយ៉ាងស្រស់ស្អាតជាបន្តបន្ទាប់។

ការបង្ហាញនូវឈុតសម្លៀកបំពាក់របស់ព្រះនាងនាពេលនេះគឺជាការងារសិល្បះមួយផ្នែក ក្រៅពីការសម្តែង​​ និងច្រៀងរបស់ព្រះនាង។
ព្រះនាង ចេនណា បានបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំចំនួន២រឿងហើយ គឺរឿង ទេពធីតាត្ពុលមាស និងរឿង នគរមាស ដែលកំពុងចាស់បញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍​CTN៕

LEAVE A REPLY

Please enter your comment!
Please enter your name here