ម្ចាស់ប្រេន HK7 លេងមួយក្បាច់ផ្អើលអស់តារា Fashion

0

មិនមែនត្រឹមតែប៉ុន្មានសន្លឹកដែលលោកអ្នកបានឃើញនោះទេ សូម្បីតែក្នុងសកម្មភាពប្រចាំថ្ងៃ និង ក្នុងវីដេអូ Tik Tok ផ្សេងៗ ក៏អតីតពិធីការិនី និង ជាអតីតតារាម៉ូដែលរូបនេះ លេងខ្លួនយ៉ាងចាស់ដៃផងដែរ ដោយសូម្បីតែអ្នកនាងលែងជាអ្នកសិល្បៈ និង ត្រូវគេមើលឃើញថា បានក្លាយជាអ្នកជំនួញ ដែលពិតជាលែងត្រលប់មកកាន់ការងារជាអ្នកសិល្បះ១០០ភាគរយ។ តែ អ្នកនាង អ៊ឹម សុគកន្ធា ដែលជាភរិយាម្ចាស់ហាង Rayuth Fashion និង ជាម្ចាស់ប្រេន HK7 បែរជាទាក់ទាញអ្នកគាំទ្រអោយលង់នឹងសម្រស់ខ្លាំងជាពេលអ្នកនាងនៅជាអ្នកសិល្បៈរហូតដល់១៨០ដឺក្រេ។

ក្រឡេកមកមើលសកម្មភាពចុងក្រោយរបស់អ្នកនាងនៅលើផេកផ្លូវការវិញ គឺតារាលូយឆាយមួយចំនួន នឹកស្ទីលលែងខ្លួនមិនដល់នោះផង ដោយគេឃើញអ្នកនាងរមែងលែងម៉ូដខោអាច លេងម៉ូដសក់ និង ស្ទីលថតរូប Fashion ទាក់ភ្នែក មើលមួយភ្លែតស្មានតែតារាបរទេស។ ស្របគ្នាដែលអ្នកនាងពូកែថែរាង ថែសម្រស់ ដ្បិតតែមានកូន២ធំៗទៅអោយ អោយមើលទៅមិនប្រែផង ទើបកាន់តែទាក់ភ្នែកខ្លាំងរាល់ពេលលេងខ្លួន ឬ បង្ហោះរូបនៅលើបណ្ដាញសង្គមម្ដង។

អ្នកនាង ត្រូវបានគេសរសើរថា ស្អាតគ្រប់ទម្រង់ ទាំងស្ទីល Fashion ទម្រង់បុរាណ និង ប្រពៃណី ហើយបើទោះអ្នកនាង លេងខ្លួនស៊ិចស៊ីជាញឹកញយ ក៏គេនៅតែមើលឃើញថា ស្ទិចស៊ីជារបៀបអ្នក ហាយសូ ជាជាងស៊ិចស៊ីដែលមានការរិះគន់។ សម្រស់ច្រើនទម្រង់ដែលអ្នកនាងបានបង្ហាញ មិនគ្រាន់តែមានអ្នកឃើញពីការបង្ហោះលាន់មាត់តែម្យ៉ាងទេ អ្នកខ្លះមិនចង់ជឿថាអ្នកនាងមានស្វាមី និង មានកូន២រួចទៅហើយផង។ អ្នកខ្លះថែមទាំងប៉ាន់ស្មានថាអ្នកនាងគឺកូនកាត់បរទេស ឬ ជាតារាដែលកំពុងជ្រកកោននៅក្នុងវិស័យសម្ដែង ឬ ថតផ្សាយផង ដោយសារតែអ្នកនាងពូកែរៀបខ្លួន និង លេងស្ទីល ក្រមុំមិនដូរមិនលោះថ្ងៃបែបនេះ។

ខាងក្រោមនេះ ជាវីដេអូ អត្ថាធិប្បាយជុំវិញរូបសម្រស់ដ៏ទាក់ទាញរបស់អ្នកនាង ក្រោមស្នាដៃផាត់មុខរបស់អ្នកឯកទេសផាត់មុខ លោក ហុក តារា៖