សួស វីហ្សា នៅតែបន្តមិនទាន់ឡើងឆាក ខណៈពេលវេលាមិនអំណោយផល

0

តារាចម្រៀង សួស វីហ្សា ដែលបានជាសះស្បើយ ពីជំងឺកូវីដ១៩នៅតែពុំទាន់ បានធ្វើការបង្ហាញមុខតាមកញ្ចក់ ទូរទស្សន៍ច្រៀងរាំឡើងវិញ។ ក្នុងចំណោម មិត្តរួមការងារដែលឆ្លង វីរុសខ្លះបានឡើងសម្តែង ដូចជា ណុប បាយ៉ារិទ្ឋ ថែល ថៃជាដើម។ នៅឡើយ វីហ្សាដែលថានឺកនាហ្វេនៗ ក៍ដូចជាមហាជននោះ នៅតែបន្តការមិនទាន់ឡើងឆាក។
សួស វីសា បានបង្ហាញអារម្មណ៍សងូតស្រងាត់ថានាងមានការនឹករលឹកទៅដល់ក្រុមការដែលធ្លាប់ធ្វើការជាមួយនាងទាំងអស់មានអ្នករៀបចំភ្លេង ,ឆាក ,ភ្លើងនិងម៉ៃក្រូហ្វូនជាដើមតែពេលនេះនាងមិនទាន់ចាប់ផ្ដើមវិលទៅធ្វើការសារជាថ្មីនោះទេព្រោះពេលវេលាមិនទាន់អំណោយផល។
ការអះអាងបែបនេះក្រោយពីវីសា បានផ្អាកឡើងឆាកច្រៀងសម្ដែងរយៈពេលជិត៤ខែទៅហើយក្រោយពីនាងបានតេស្ដវិជ្ជមានកូវីដ-១៩កាលពីដើមខែមីនា ខណៈដែលតារារួមផលិតកម្មដែលកើតកូវីដហើយបានជាសះស្បើយដូចនាងដែរតែពួកគេបានវិលមកឡើងឆាកវិញនោះមានដូចជាសុគន្ធ និសា និងណុប បាយ៉ារិទ្ធ ជាដើម។ចំពោះវីសា វិញក្រៅពីមិនទាន់កំណត់ពេលវេលានៃការឡើងច្រៀងរាំដូចមុននោះនាងក៍កំពុងតែព្យាយាមសម្រកទម្ងន់ផងដែរព្រោះពេលនេះឡើងដល់ជិត៦គីឡូឯណ្ណោះ ខណៈដែលគីឡូនាងស្រលាញ់គឺទម្ងន់៥០គ.ក្រ។